កីឡា

ក្រុមកីឡាករវាយកូនបាល់កម្ពុជា ស្ថិតនៅពូល B ក្នុងការប្រកួត Davis Cup Asia/Oceania Group IV 2024 នៅកម្ពុជា

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំគណៈកម្មការ គណៈប្រតិភូទំាង៨ ប្រទេស និងចាប់ឆ្នោតចែកពូល នៅពហុកីឡដ្ឋានជាតិមរតកតេជោទីលានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតអន្តរជាតិលំដាប់ពិភពលោកនេះ។


ការប្រកួតខាងលើកនេះ ក្រុមកីឡាវាយកូនបាល់កម្ពុជាស្ថិតនៅពូល B ដោយមាន ៤ ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេស មីយ៉ាន់ម៉ា ប្រទេសគុយវ៉ែត និងប្រទេស អ៊ីរ៉ាក់ ចំពោះពូល A វិញមាន ៤ ប្រទេសរួមមានប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសស្រីលង្កា ប្រទេសកាតា និងប្រទេសអារ៉ាប់រួម។ ចំពោះរូបមន្តប្រកួតក្នុងមួយពូលយកតែក្រុមជើងខ្លាំងតែ ២ ក្រុម ហើយទំាង ៤ ក្រុមត្រូវប្រកួតប្រជែងគ្នាដំណើមជើងឯក Davis Cup Asia/Oceania Group IV 2024 ។


ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នេះ ក្រុមកីឡាកៀហ្ស៊ីស៊ីស្ថានស្ថិតនៅចំណាត់ថ្នាក់លេខ ៩៧ ក្រុមកីឡាកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ១០២ ក្រុមកីឡាស្រីលង្កា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០៣ ក្រុមកីឡា គុយវ៉ែត ស្ថិតនៅចំណាត់ថ្នាក់លេខ ១០៧ និងក្រុមកីឡាអារ៉ាប់រួម ស្ថិតនៅចំណាត់ថ្នាក់លេខ ១១១។


រីឯក្រុមកីឡាអារ៉ាប់រួម ស្ថិតនៅចំណាត់ថ្នាក់លេខ ១១១ ក្រុមកីឡាអ៊ីរ៉ាក់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១១៣ ក្រុមកីឡា កាតា ស្ថិតនៅចំណាត់ថ្នាក់លេខ ១២៤ និងក្រុមកីឡាមីយ៉ាន់ម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ ១២៨។
ប្រទេសជាប់ចំណាត់ថ្នាក់កំពូលនៃពូលនីមួយៗនឹងត្រូវបានឡើងទៅលេងក្នុងក្រុមទី៣នៅឆ្នាំ ២០២៥។ ប្រតិភូតំណាងឲ្យកម្ពុជារួមមានប្រធានដឹកនាំក្រុមគឺ លោក ទេព រិទ្ធីវិទ្ធ គ្រូបង្វឹកជម្រើសជាតិ លោក Braen Aneiros កីឡាករ Bun Kenny កីឡាករ Tep Timothy កីឡាករ Leng Sarinreach កីឡាករ Mathew Crusling និងកីឡាករ Khleang Ponlok៕

Most Popular

To Top