កីឡា

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា​ ប្រកាសបើកវគ្គបណ្តុះបណ្តាល គ្រូកីឡាកាយវប្បកម្ម ជំនាន់ទី២ ថ្នាក់មូលដ្ឋាននាខែកញ្ញា

ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានចេញប្រកាសជាផ្លូវការ បើកវគ្គបណ្តុះបណ្តាលគ្រូ កីឡាកាយវប្បកម្ម ជំនាន់ទី២ ថ្នាក់មូលដ្ឋាន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ សូមជូនដំណឹង ឱកាសនេះផ្តល់កីឡាករ-កីឡាការិនី និង អ្នកស្រឡាញ់ វិស័យកីឡាកាយវប្បកម្មទាំងអស់ អាចចុះឈ្មោះជាមួយសហព័ន្ធ កីឡាកាយវប្បកម្ម ។

វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី២ ថ្នាក់មូលដ្ឋាន នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ។
កីឡាករ-កីឡាការិនីមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចុះឈ្មោះនៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សព្វថ្ងៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍ ជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើនក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។

ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់សហព័ន្ធ ត្រូវខិតខំប្រឹងប្រែងរួមគ្នា សាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ច ទៅតាមតួនាទីរៀងៗខ្លួន ៕
ដោយ៖លី ភីលីព

Most Popular

To Top