កីឡា

ក្រុមកីឡាករកម្ពុជា ឈរកំពូលតារាងពូល B បណ្តុះអាសន្ន នៃ Davis Cup Asia/Oceania Group IV 2024

ភ្នំពេញ ៖ ក្រុមកីឡាករវាយកូនបាល់កម្ពុជា ឈរចំណាត់ថ្នាក់កំពូលតារាងពូល B បណ្តុះអាសន្ន នៃព្រឹត្តិការណ៍វាយកូនបាល់ កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ទីលានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រ ក្នុងនាមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតអន្តរជាតិ លំដាប់ពិភពលោកនេះ ។

ការប្រកួតរយៈពេល ២ ថ្ងៃកន្លងទៅនេះ ក្រុមកីឡាវាយកូនបាល់កម្ពុជា បានយកឈ្នះ ២ ប្រកួតជាប់ៗគ្នា គឺបានយកឈ្នះលើក្រុមកីឡាវាយកូនបាល់អ៊ីរ៉ាក់ និងក្រុមកីឡា វាយកូនបាល់មីយ៉ាន់ម៉ា ធ្វើឲ្យក្រុមកីឡាវាយកូនបាល់កម្ពុជា ឈរកំពូលតារាងពូល B ចំណែកក្រុមកីឡាវាយកូនបាល់ គុណវ៉ែតចំណាត់ ថ្នាក់លេខ២ យកឈ្នះក្រុមកីឡាវាយកូនបាល់អ៊ីរ៉ាក់ និងក្រុមកីឡាវាយកូនបាល់មីយ៉ាន់ម៉ា ។

សម្រាប់ការប្រកួតថ្ងៃនេះ ក្រុមកីឡា វាយកូនបាល់កម្ពុជាប៉ះជាមួយក្រុមកីឡាវាយកូនបាល់គុណវ៉ែត ខណៈក្រុមកីឡាវាយកូនបាល់ អ៊ីរ៉ាក់ជួបនឹងក្រុមកីឡាវាយកូនបាល់មីយ៉ាន់ម៉ា។ ពូល B ដោយមាន ៤ ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេស មីយ៉ាន់ម៉ា ប្រទេសគុយវ៉ែត និងប្រទេស អ៊ីរ៉ាក់ ។

ចំពោះពូល A វិញ ក្រុមកីឡាវាយកូនបាល់កាតា ឈរចំណាត់ថ្នាក់កំពូលតារាងពូលបណ្តុះអាសន្ន ដោយឈ្នះ២ប្រកួតជាប់ៗគ្នា ក្រុមកីឡាវាយកូនបាល់កាតា កៀហ្ស៊ីស៊ីស្ថាន ចំណាត់ថ្នាក់លេខ២ ដោយ ២ ប្រកួត ឈ្នះ១ និងចាញ់១ ។ ក្រុមកីឡាវាយកូនបាល់ស្រីលង្កា អារ៉ាប់រួមដោយ ២ ប្រកួត ឈ្នះ១ និងចាញ់១ និងក្រុមកីឡាវាយកូនបាល់អារ៉ាប់រួម ចាញ់ទំាង ២ ប្រកួត។

ពូល A រួមមានប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសស្រីលង្កា ប្រទេសកាតា និងប្រទេសអារ៉ាប់រួម។ ចំពោះរូបមន្តប្រកួតក្នុងមួយពូលយកតែក្រុមជើងខ្លាំងតែ ២ ក្រុម ហើយទំាង ៤ ក្រុមត្រូវប្រកួតប្រជែងគ្នាដំណើមជើងឯក Davis Cup Asia/Oceania Group IV 2024 ។

ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នេះ ក្រុមកីឡាកៀហ្ស៊ីស៊ីស្ថាន ស្ថិតនៅចំណាត់ថ្នាក់លេខ ៩៧ ក្រុមកីឡាកម្ពុជាស្ថិត នៅចំណាត់ថ្នាក់លេខ ១០២ ក្រុមកីឡាស្រីលង្កា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០៣ ក្រុមកីឡា គុយវ៉ែត ស្ថិតនៅចំណាត់ថ្នាក់លេខ ១០៧ និងក្រុមកីឡា អារ៉ាប់រួម ស្ថិតនៅចំណាត់ថ្នាក់លេខ ១១១ ។

រីឯក្រុមកីឡាអារ៉ាប់រួម ស្ថិតនៅចំណាត់ថ្នាក់លេខ ១១១ ក្រុមកីឡាអ៊ីរ៉ាក់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១១៣ ក្រុមកីឡា កាតា ស្ថិតនៅចំណាត់ថ្នាក់លេខ ១២៤ និងក្រុមកីឡាមីយ៉ាន់ម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ ១២៨។

ប្រទេសជាប់ចំណាត់ថ្នាក់កំពូល នៃពូលនីមួយៗ នឹងត្រូវបានឡើងទៅលេងក្នុងក្រុមទី៣នៅឆ្នាំ ២០២៥ ។ ប្រតិភូតំណាងឲ្យកម្ពុជា រួមមានប្រធាន ដឹកនាំក្រុមគឺ លោក ទេព រិទ្ធីវិទ្ធ គ្រូបង្វឹកជម្រើសជាតិ លោក Braen Aneiros កីឡាករ Bun Kenny កីឡាករ Tep Timothy កីឡាករ Leng Sarinreach កីឡាករ Mathew Crusling និងកីឡាករ Khleang Ponlok ៕

Most Popular

To Top