កីឡា

សំបុត្រទស្សនា ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសលក់អស់ ៨,៦ លានសន្លឹកហើយ

ប៉ារីស៖ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស “Paris Olympics” បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មុនការប្រកយតចាប់ផ្តើមជាមួយនឹងការលក់សំបុត្របានរហូតចំនួន ៨.៦ លាន ដែលជាកំណត់ត្រាថ្មីមួយទៀតនៃកីឡាកីឡាអូឡាំពិក។

លោក Tony Estanguet អ្នករៀបចំការប្រកួតឆ្នាំ ២០២៤ “2024 Games” បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា នេះជាកំណត់ត្រាមួយដែលប្រារព្ធឡើងដោយ Atlanta Games 1996 ដោយសំបុត្រលក់បានចំនួន ៨.៣ លាន ។ លោកបានរាយការណ៍ថា យើងមានសំបុត្រ ៨,៦ លានសំបុត្រសម្រាប់អូឡាំពិក ហើយជាងមួយលានសន្លឹកសម្រាប់ប៉ារ៉ាឡាំពិក។

អ្នករៀបចំទីក្រុងប៉ារីសបានព្យាករណ៍ថា ចំនួនសរុបបានកើនឡើងដល់ ១០ លាននាក់សម្រាប់ព្រឹត្តិការណ៍កីឡាថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា និង ៣.៤ លានសម្រាប់ប៉ារ៉ាឡាំពិកដែលធ្វើឡើងនៅចន្លោះថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៨ ខែកញ្ញា។

លោក Estanguet បានបន្តថា យើងមានមោទនភាពដែលបានបំបែកកំណត់ត្រារួចហើយ សម្រាប់ការលក់សំបុត្រ ប៉ុន្តែយើងនៅតែអាចធ្វើបានល្អជាងនេះ៕

Most Popular

To Top