យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានចូលរួមជាមួយនឹងក្លឹប Aston Villa ផងដើម្បីប្រជែងយកកុងត្រាកីឡាករឆ្នើម Mikel Merino ពីក្លឹប Real Sociedad។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា Arsenalនឹងធ្វើគ្រប់យ៉ាងទាំងអស់ដើម្បីដណ្តើមយកកីឡាករអេស្បាញរូបនេះមករួមក្លឹបឲ្យបានខណៈដែលគ្រូបង្វឹកលោក Mikel Arteta បានបញ្ជាក់ថាកំពុងត្រូវការកីឡាករឆ្នើមម្នាក់មកដោះស្រាយបញ្ហាតំបន់បម្រើប្រយុទ្ធនៅពេលនេះ។
កីឡាករវ័យ២៨ឆ្នាំ Merino រូបនេះបានបង្ហាញខ្លួនយ៉ាងអស្ចារ្យជូនក្លឹប Real Socidad កាលពីរដូវកាលមុនជាមួយនឹងការប្រកួតសរុប៤៥ដងនិងស៊ុតបញ្ចូលទីបាន៨គ្រាប់និង៥គ្រាប់ជួយមិត្តរួមក្លឹប៕
ប្រែសម្រួល៖ស៊ុនលី