កីឡា

កីឡាករ Giovani lo Celso ជួយឲ្យអាហ្សង់ទីន​ លើពានរង្វាន់ Copa America 2024

AFP

ទីក្រុងម៉ៃអាមី ៖ កីឡាករ Giovani lo Celso ក្លាយជាវិរបុរស ក្រុមបាល់ទាត់អាហ្សង់ទីន ក្រោយពីកីឡាកររូបនេះ បានស៊ុតបំប៉ោងសំណាញ់ ក្រុមបាល់ទាត់ កូឡុំប៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់ ០ នាទីទី ១១២ ធ្វើឲ្យក្រុមនេះ ឈ្នះកំណត់ត្រា Copa America នៅទីក្រុងម៉ៃអាមី។

ការប្រកួត ៩០ នាទីបានបញ្ជាប់លទ្ធផល ០ទល់នឹង០ជាផ្លូវការ ឈានចូលនាទី១១២ កីឡាករ Lautaro Martinez បានបាល់ឲ្យកីឡាករ Giovani lo Celso ក៏ស៊ុតបាល់មួយជើងបំប៉ោងសំណាញ់ក្រុមបាល់ទាត់ កូឡុំប៊ីតែម្តង ហើយការស៊ុតជាគ្រាប់កាត់សេចក្តីក្នុងការប្រកួតពាន Copa America និងជាជ័យជម្នះថ្មីមួយទៀត សម្រាប់ក្រុមបាល់ទាត់អាហ្សង់ទីន ។

ប្រធានក្រុម Lionel Messi បានស្រក់ទឹកភ្នែក នៅពេលលោកត្រូវបានដូរនៅពាក់កណ្តាលតង់ទី២ បន្ទាប់ពីរងរបួសខ្លួនឯងពេលកំពុងដេញបាល់ ប៉ុន្តែលោកកំពុងអបអរការ ប្រកួតដ៏សំខាន់លើកទី៣ ជាប់ៗគ្នា របស់ប្រទេសលោកសម្រាប់ការប្រកួតចុងក្រោយ ។
កីឡាករបាល់ទាត់អាហ្សង់ទីន Messi មិនដែលឈ្នះពានការប្រកួតអន្តរជាតិ កម្រិតព្រឹត្តិការណ៍ធំរហូតដល់លោកអាយុ ៣៤ឆ្នាំ ហើយឥឡូវនេះ លោកបានឈ្នះ ៣ លើកក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីពាន Copa America 2021 និងWorld Cup 2022 ។

វគ្គផ្តាច់ព្រ័ត្រត្រូវបានលេងនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami មានចម្ងាយជាង ២០ ម៉ាយពីទីក្រុង Fort Lauderdale ជាកន្លែងដែលក្លិប Inter Miami របស់ Messi លេង ។ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបាននិយាយនៅមុនការប្រកួតនេះថា លោកមិនទាន់សម្រេចចិត្តថា តើលោកនឹងលេង ឲ្យប្រទេសរបស់លោករហូតដល់ការប្រកួត World Cup ឆ្នាំក្រោយនៅអាមេរិក កាណាដា និងម៉ិកស៊ិកផងដែរ៕

Most Popular

To Top