កីឡា

Chelsea ប្រកាសតម្លៃខ្លួន កីឡាករខ្សែការពារ Chalobah ក្នុងពេលដែលមានក្លឹបធំៗ ចំនួន៣កំពុងចង់បានកុងត្រា

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានឈានទៅដល់ការសម្រេចចិត្តក្នុងការដាក់លក់កីឡាករខ្សែការពារ Trevoh Chalobah ហើយក្រោយអវត្តមានចេញពី ការប្រកួតមុនបើករដូវកាលថ្មីនេះ។

កីឡាករ Chalobah ហាក់ដូចជាមានភាព កាន់តែច្បាស់ទៅហើយថានឹងត្រូវចាកចេញពីកីឡាដ្ឋាន Stamford Bridge ដោយសារតែមិនឃើញមានវត្តមាន ចូលហ្វឹកហាត់ជាមួយនឹងក្រុមផងនិងការធ្វើដំណើរទៅទឹកដីអាមេរិក។

ប្រភពដដែលជឿជាក់ថាក្លឹបតោខៀវ Chelsea បានសម្រេចប្រកាសលក់កីឡាកររវ័យ២៥ឆ្នាំរូបនេះ ក្នុងតម្លៃប្រមាណជា៣៥លានផោន ខណៈដែលបច្ចុប្បន្នមានក្លឹបធំៗចំនួន៣នៅអង់គ្លេស កំពុងតាមចង់បានក្នុងនោះមានទាំង Man UTD, West Ham និង Crystal Palaceផងដែរ៕

ប្រែសម្រួល​៖ស៊ុនលី

Most Popular

To Top