ព័ត៌មានអន្តរជាតិ

កម្មវិធីផ្ញើសារភ្លាមៗ Telegram មានអ្នកប្រើប្រាស់ រាប់ពាន់លាននាក់ ក្នុងរយៈពេលតែប៉ុន្មាន ខែតែប៉ុណ្ណោះ

RT News

រុស្ស៊ី ៖ នេះបើតាមស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី Telegram របស់ខ្លួន លោក Pavel Durov បាននិយាយថា វេទិកាផ្ញើសារដ៏ពេញនិយមបំផុត នៅលើពិភពលោក Telegram អ្នកប្រើប្រាស់យ៉ាងសកម្ម ប្រចាំខែចំនួន ៩៥០ លាននាក់ និងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែប៉ុន្មានខែ តែប៉ុណ្ណោះ។

សហគ្រិន IT ដើមកំណើតរុស្សីរូបនេះបានសរសេរនៅលើបណ្តាញ Telegram របស់លោកកាលពីថ្ងៃអង្គារថា វេទិកានេះទទួលបានអ្នកប្រើប្រាស់ ចំនួន ៥០ លាននាក់ ចាប់តាំងពីនិទាឃរដូវ ហើយកំពុងស្ថិតនៅលើផ្លូវ ដែលកំពុងឈានដល់អ្នកប្រើប្រាស់ មួយពាន់លាននាក់។

កាលខែមេសា លោក Durov បានរាយការណ៍ថា វេទិកានេះមានអ្នកប្រើប្រាស់សកម្ម ៩០០ លាននាក់ប្រចាំខែ ដោយបន្ថែមថា ៤៥០ លាននាក់ចូលប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ខ្ញុំបានដកស្រង់ទិន្នន័យពីក្រុមហ៊ុនវិភាគ DataAI បង្ហាញថា ជាកម្មវិធីនេះមានអ្នកប្រើប្រាស់ និងទាញយកច្រើនបំផុតទី៦ នៅលើពិភពលោក។

Telegram ជាកម្មវិធីផ្ញើសារ ដ៏ពេញនិយមបំផុត នៅប្រទេសរុស្ស៊ី និង អ៊ុយក្រែនជាយូរមកហើយ ។ វាក៏ទទួលបានប្រជាប្រិយភាព នៅពិភពផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីជម្លោះអ៊ុយក្រែនកាន់តែកើនឡើង បន្ទាប់ពី Meta បានផ្លាស់ប្តូរការកំណត់ឯកជន ភាពរបស់ WhatsApp ។

Telegram ដូច WhatsApp ឬ Messenger ដែរ ប៉ុន្តែ Telegram មានលក្ខណៈសំខាន់ត្រង់ អនុញ្ញាតឲ្យអ្នកប្រើ ផ្ញើសារឯកជន និងជាក្រុម ហើយមិនដូចដៃគូ ប្រកួតប្រជែងរបស់អាមេរិកនោះឡើយ កម្មវិធីនេះក៏អនុញ្ញាត ឲ្យអ្នកប្រើប្រាស់បង្កើត ‘ឆានែល’ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងព័ត៌មានថ្មីៗដល់អ្នកទស្សនា។

នេះបើយោងតាមគេហទំព័រ SimilarWeb បាននិយយាថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលផលិតដោយរុស្ស៊ី ត្រូវបានជាប់ចំណាត់ថ្នាក់ ជាកម្មវិធីផ្ញើសារ ដ៏ពេញនិយមបំផុត នៅអ៊ុយក្រែនកាលឆ្នាំ ២០២៣  ។ យ៉ាងណាក៏ដោយ ទីក្រុង Kiev ក៏បានអំពាវនាវ ជាយូរមក ហើយឲ្យមានការហាមប្រាមលើ Telegram ដោយពណ៌នាថា វាជាការគំរាមកំហែង ដល់សន្តិសុខជាតិ ៕

Most Popular

To Top