កីឡា

រដ្ឋាភិបាលវៀតណាម ប្រកាសផ្តល់ទឹកប្រាក់រង្វាន់ លើកទឹកចិត្ត ១ លានដុល្លារចំពោះអត្តពលិក ឈ្នះមេដាយមាសអូឡាំពិក

វៀតណាម៖បើយោងតាមចេញផ្សាយ VN Express បានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិកវៀតណាមទំាំងអស់ដែលឈ្នះមេដាយមាសការប្រកួតកីឡាអូឡាំពិកក្រុងបារីសនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តិរហូតដល់ ១ លានដុល្លារអាមេរិករួមទាំងប្រាក់រង្វាន់ផ្សេងទៀត។

រដ្ឋាភិបាលវៀតណាមបានប្រកាសថា អត្តពលិកទំាងអស់ឈ្នះមេដាយមាសអូឡាំពិកទទួលបាន ៣៥០ លានដុង (១៣.៨០០ ដុល្លារ) មេដាយប្រាក់ទទួលបានប្រាក់រង្វាន់៥០០,០០០ ដុល្លារ និងមេដាយសំរិទ្ធទទួលបានប្រាក់រង្វាន់២០០,០០០ ដុល្លារ ។ ប្រសិនបើកំណត់ត្រាមួយត្រូវបានបំបែក អត្តពលិកម្នាក់នឹងទទួលបានប្រាក់បន្ថែមចំនួន ១៤០ លានដុងទៀត។

មូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) បានប្រកាសផ្តល់រង្វាន់ ១ លានដុល្លារសម្រាប់អត្តពលិកវៀតណាមដែលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស។ ម្ចាស់មេដាយប្រាក់ និងសំរឹទ្ធនឹងទទួលបាន ៥០០,០០០ ដុល្លារ និង ២០០,០០០ ដុល្លារ។

សហព័ន្ធបាញ់ប្រហារបានសន្យាផ្តល់រង្វាន់ចំនួន ៥០០ លានដុង ៣០០ លាន និង ២០០ លានដុងសម្រាប់អ្នកឈ្នះមេដាយ។ សហព័ន្ធប្រដាល់ក៏មានកម្រិតរង្វាន់ដូចគ្នាសម្រាប់ម្ចាស់មេដាយមាស និងសំរឹទ្ធ ចំណែកម្ចាស់មេដាយប្រាក់នឹងទទួលបាន ៣៥០លានដុង៕

Most Popular

To Top