កីឡា

Arsenal ដាក់គោលដៅទី១ គឺកីឡាករ Mikel Merino នៅរដូវក្តៅនេះ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានដាក់គោលដៅអទិភាពបំផុត របស់ខ្លួនជាមួយនឹង កីឡាករខ្សែប្រយុទ្ធម្នាក់ របស់ក្លឹប Real Sociedad។

កីឡាករ Mikel Merino បច្ចុប្បន្នកំពុងលេង ឲ្យក្លឹបអេស្បាញនេះ ប៉ុន្តែបានទទួលព័ត៌មានថា បានចាប់ផ្តើមទាក់ទងជា មួយនឹងក្លឹបកាំភ្លើងធំ Arsenal អស់ជាច្រើន សប្តាហ៍មកហើយ។

យ៉ាងណាក្តីកុងត្រារបស់ Merino នៅបន្តមាន ជាមួយនឹង Sociedad រហូតដល់ឆ្នាំ២០២៥ ដូច្នេះតម្លៃខ្លួន របស់គាត់ក៏មិនតិចពេកនោះដែរ ។ Merinoវ័យ២៨ឆ្នាំ ក៏ជាផ្នែកដ៏សំខាន់ ដែលបានជួយឲ្យអេស្បាញ លើកពានអឺរ៉ូឆ្នាំ២០២៤ កន្លងមកនេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top