កីឡា

Fulham ដាក់សំណើរម្តងទៀត បង្កើនតម្លៃខ្លួនឲ្យកីឡាករ McTimonay

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Fulham បានធ្វើការព្យាយាមម្តងទៀត ក្នុងការបង្កើនតម្លៃកញ្ចប់សម្រាប់កីឡាករ Scott McTimonay ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹបបិសាចក្រហម Man UTD ។

កីឡាករ Timonay បានក្លាយជាព័ត៌មាន អំពីការទាក់ទងជាមួយនឹងក្លឹប Fulham នៅរដូវក្តៅនេះតាំងតែពីដំបូងប៉ុន្តែក៏ត្រូវបានបដិសេធម្តងហើយដែរដោយ man UTD ដោយសារបញ្ហាមិនត្រូវរ៉ូវគ្នា លើកញ្ចប់ទឹកលុយដែលក្លឹបអាចផ្តល់ឲ្យ។

យ់ាងណាក្តីក្រោយពេលដែល Fulham ក្រោមការដឹកនាំរបស់លោក Marco Silva ទើបតែជោគជ័យក្នុងការនាំយកកីឡាករ Emile Smith Rowe ពីក្លឹបកាំភ្លើងធំ Arsenal បានម្នាក់ហើយនោះក្លឹបនេះបានរៀបចំឯកសារក្នុងការចរចា McTimonay ភ្លាមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top