ព័ត៌មានអន្តរជាតិ

លោកស្រី Kamala Harris ជ្រើសបានបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានប្រកាសយកលោកអភិបាលរដ្ឋ Minnesota លោក Tim Walz ជាមិត្តរួមដំណែងនៅក្នុងការប្រកួតប្រជែងរបស់ខ្លួនសម្រាប់សេតវិមាននៅចុងឆ្នាំនេះ។

លោកWalz ជាអតីតគ្រូបង្រៀន និងជាទាហានជើងចាស់ម្នាក់ បានលេចមុខជាអនុប្រធានាធិបតីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាមិនសូវល្បីឈ្មោះសម្រាប់ជនជាតិអាមេរិកភាគច្រើនក៏ដោយ។ បន្ទាប់ពីការប្រកាសនេះ អភិបាលរដ្ឋ Minnesota បាននិយាយថា វាគឺជាកិត្តិយសពេញមួយជីវិត ដែលត្រូវបានជ្រើសរើសដោយលោកស្រី Harris ។

អភិបាលរដ្ឋនេះកើតនៅ Nebraska អាយុ៦០ឆ្នាំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យរដ្ឋ Chadron ក្នុងឆ្នាំ១៩៨៩។ គាត់បានបម្រើការនៅក្នុងសភាពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៩។បន្ទាប់ត្រូវបានជ្រើសរើសជាអភិបាលរដ្ឋ Minnesota ក្នុងឆ្នាំ២០១៩និងត្រូវបានជ្រើសរើសឡើងវិញនៅឆ្នាំ២០២២ដែលផ្តល់ឱ្យគាត់នូវបទពិសោធន៍ទាំងផ្នែកនីតិប្បញ្ញត្តិ និងផ្នែកប្រតិបត្តិ។ បច្ចុប្បន្នលោកជាប្រធានសមាគមអភិបាលរដ្ឋដែលមាននយោបាយទៅបក្សប្រជាធិបតេយ្យផងដែរ។

យុទ្ធនាការរបស់លោក Harris ត្រូវបានមើលឃើញថាលោក Walz នឹងក្លាយទៅជាអ្នកប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាព ដោយមានសមត្ថភាពក្នុងការធ្វើយុទ្ធនាការប្រជែងលោក Trump៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top