កីឡា

កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ប្ដេជ្ញាយកមេដាយ ឲ្យបានពីការ ប្រកួតជើងឯកអាស៊ី

ភ្នំពេញ ៖ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្ម អាស៊ីលើកទី៥៦ ( ៥៦th Asian Bodybuilding And Physique Sports Championship) ប្រទេសឥណ្ឌូណេស៊ី រូបលោកនឹងប្ដេជ្ញាថា នឹងទទួលបានលទ្ធផលល្អជូនប្រទេសជាតិ ដោយសារលោកធ្លាប់ ទទួលបានមេដាយសំរិទ្ធ នៃការប្រកួតជើងឯក ពិភពលោកនៅប្រទេសកូរ៉េខាង កាលឆ្នាំ២០២៣កន្លងមក។

កីឡាកររូបនេះបានបន្តថា លោកបានត្រៀម ខ្លួនយ៉ាងល្អរួចអស់ហើយ ព្រមទាំងដឹងថា កម្រិតសាច់របស់ប្រទេសផ្សេងៗ ដែលចូលរួមមានកម្រិតល្អខ្លាំង ហើយលោកបានធ្វើការខិតខំប្រឹងប្រែងហ្វឹកហាត់នឹងធ្វើឲ្យគេទទួលបានផ្លែផ្កា ជាពិសេសគឺអាចទទួលបានមេដាយត្រឡប់មកជូនប្រទេសជាតិវិញ។ លោកទំនុកចិត្តខ្ញុំសង្ឃឹម៨០ទៅ៩០ភាគរយថា នឹងអាចយកបានលទ្ធផល ។

ចំណែ កីឡាករ ស៊្រិន រាជ្យជារៀមច្បងហើយអវត្តមាន មិនអាចទៅចូលរួមការប្រកួតនេះ បានដោយសារតែជំងឺនោះ បានធ្វើការផ្ដាំផ្ញើទៅកាន់សិស្សប្អូនដើម្បីជាការលើកទឹកចិត្តថា សិស្សប្អូនម្នាក់នេះគាត់មានទាំងអស់ ហើយមិនថាទម្រង់មុខ និងសាច់ជាដើម ហើយសម្រាប់វិញ្ញាសាម៉ូដែល បែបនេះត្រូវការ ការលេងទឹកមុខបន្តិច ។

នេះជាការផ្ដាំផ្ញើទៅកាន់ប្អូនឡើងលើឆាកទម្រង់ទី១ដែលយើងគួរធ្វើហ្នឹងគឺការញញឹមយើងចេញមកគឺញញឹមដោយសារម៉ូដែលត្រូវការមុខមាត់ស្អាតបាត ទី២គឺប្រឹងមួយមួយហើយ ទប់ត្រឹមតែ២វិនាទីអីបានហើយ ដើម្បីឲ្យគណៈកម្មការគាត់មើល សាច់ឬមួយចំរៀករបស់យើង ហើយចំណុចទី៣ គឺរបៀបនៃការដើរ ការដើរនេះយើងត្រូវដើរ ឲ្យបានប្រុងប្រយ័ត្ន ដោយដើរឲ្យបាន ៣ ចំណុច។

សូមបញ្ជាក់ថា ការចេញដំណើរនេះ ក្រុមអត្តពលិកកម្ពុជា មាន៣រូបគឺលោក តឹក ប៊ុនវី តួនាទីជាប្រធានប្រតិភូ និងជាចៅក្រមអ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក និង កីឡាករ ឃូ ឃាងហ៊ុយ ខណៈកីឡាករ ស្រ៊ិន រាជ្យ ដែលដើមឡើយ គ្រោងទៅចូលរួមដែរនោះត្រូវដកខ្លួនវិញ ដោយសារតែមានបញ្ហាសុខភាព (មានជំងឺគ្រុនពោះវៀន)៕

Most Popular

To Top