វិទ្យាសាស្រ្ត ៖ ការពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា ប្រព័ន្ធផ្កាយដ៏អាថ៌កំបាំង ដែលត្រូវបានស្គាល់ថា Alpha Centauri ស្ថិតនៅជិតខាងភពផែនដី បាននឹងកំពុងបង្ហាញនូវសក្តានុពល ដ៏អស្ចារ្យនៅក្នុងការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត។
ទោះបីជាក្រុមអ្នកស្រាវជ្រាវផ្នែកលំហអាកាស តែងតែផ្តោតការសិក្សា ទៅលើប្រព័ន្ធផ្កាយរបស់ភពផែនដី យ៉ាងណាក្តី ប្រព័ន្ធផ្កាយ Alpha Centauri បានក្លាយជាកន្លែង ដែលអាចផ្តល់សក្តានុពល ដ៏មហិមាក្នុងការសិក្សា បន្ថែមអំពីប្រព័ន្ធនានានៅក្នុងលំហអាកាស ហើយប្រព័ន្ធផ្កាយនេះ នឹងអាចត្រូវបានក្រុម អ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅដល់ នៅថ្ងៃណាមួយនាថ្ងៃអនាគត ។
ជាក់ស្តែង ប្រព័ន្ធផ្កាយមានប្រវែង ៤០ ពាន់ពាន់លានគីឡូម៉ែត្រពីភពផែនដី ដែលវាត្រូវបានបែងចែកជា៣ប្រព័ន្ធធំៗក្នុងនោះរួមមានប្រព័ន្ធផ្កាយ Alpha Centauri A, ប្រព័ន្ធផ្កាយ Alpha Centauri B និង ប្រព័ន្ធផ្កាយ ដាច់ស្រយ៉ាលពណ៌ក្រហម Proxima Centauri ដោយប្រព័ន្ធផ្កាយទាំងនេះ អាចក្លាយជាកន្លែងស្រាវជ្រាវដ៏ល្អ ប្រសើរមួយសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីយល់ដឹងបន្ថែមអំពីអាថ៌ កំបាំងរបស់ចក្រវាឡ។
ដោយ៖ ហង្ស សុបញ្ញា
