កីឡា

Liverpool សម្រេចលក់ Carvalho ទៅឲ្យ Brentford ក្នុងតម្លៃខ្លួនជាង២៧លានផោន

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Fabiol Carvalho ត្រូវបានក្លឹបហង្សក្រហម Liverpool សម្រេចលក់ជាផ្លូវការទៅឲ្យក្លឹប Brentford ហើយក្នុងតម្លៃខ្លួនប្រមាណជា២៧,៥លានផោន។

កីឡាករ Carvalho បានចូលរួមជាមួយនឹង Liverpool កាលពិរដូវក្តៅ ឆ្នាំ២០២២បន្ទាប់ពីបានបង្ហាញ ទំរង់លេងដ៏ល្អជាមួយនឹង Fulham ប៉ុន្តែយ៉ាងណាក្តីកីឡាកររូបនេះ ត្រូវបានក្លឹបផ្ទេរទៅឲ្យលេខខ្ចី ជើងជាមួយនឹង RB Leipzig និង Hull City រហូតមក។

យ៉ាងណាក្តីកីឡាករ ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះ នឹងមិនអាចបន្តលេងជាមួយនឹង Anfield ទៀតឡើយហើយជឿជាក់ថា ការធ្វើតេស្តសុខភាព បានបញ្ចប់រួចរាល់ហើយយើង នឹងអាចមើលឃើញកីឡាកររូបនេះ បង្ហាញខ្លួនឲ្យក្លឹប Brentford នៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top