កីឡា

Nketiah ខកដំណើរចូលរួម Marseille តែមានការចាប់អារម្មណ៍ពីក្លឹបធំៗនៅអង់គ្លេស

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Eddie Nketiah នឹងត្រូវខកខានក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបារាំង Marseille ជាមួយនឹងកីឡាករ Mason Greenwood។

ប៉ុន្តែយ់ាងណាក្តីគេជឿជាក់ថាមានក្លឹបធំៗនៅអង់គ្លេស មួយចំនួននៅតែបន្តចិត្តចង់បានកីឡាកររូបនេះ ក្នុងនោះមានទាំងក្លឹប Bournemouth ផងដែរជាពិសេសនៅក្រោយពេលដែលក្លឹបនេះ បានសម្រេចចិត្តលក់កីឡាករ Dominic Solanke ទៅឲ្យក្លឹប Spurs ក្នុងតម្លៃខ្លយនប្រមាណជា៦៥លានផោន។

ការផ្ទេរទៅ Marseille បានបរាជ័យនៅនាទឺចុងក្រោយដោយសារតែបញ្ហាត ម្លៃខ្លួនកីឡាករនិងជាពិសេសតម្លៃប្រាក់ឈ្នួលរបស់កីឡាករ Nketiah ដែលកំពុងទទួលបានប្រមាណជា១០ម៉ឺនផោន ក្នុងមួយសប្តាហ៍នោះផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top