កីឡា

ទី​បំផុត​បិសាច​ក្រហម​ យក​បាន​ខ្សែការពារ​ Bayern ទាំង​ពីរ​ហើយ

បិសាច​ក្រហម ​Manchester United ​បាន​ចុះ​កុង​ត្រា​ យក​បាន​ខ្សែការពារ​ Matthijs de Ligt និង Noussair Mazraoui ហើយ​ជាមួយ​តម្លៃ​ សរុប​ជិត​៦០​លាន​ផោន។​

​​សម្រាប់ De Ligt បាន​ចុះ​កុង​ត្រា​ជាមួយ​បិសាច​ក្រហម​​មាន​រយៈ​ពេល ៥ ឆ្នាំ​ ខណៈ​ដែល Mazraoui ​​បាន​ចុះ​កុង​ត្រា​៤​ឆ្នាំ អ្នក​ទាំង​ពីរ​ក៏​មាន​កុង​ត្រា​បន្ថែម ​១ឆ្នាំ​ទៀត​ផងដែរ​ ប្រសិន​បើ​ក្លឹប និង​កីឡាករ​ផ្ទាល់​ពេញ​ចិត្ត​បន្ត ​។

United នឹង​ចំណាយ​ ៣៨,៥​លាន​ផោន ជាមួយ​លក្ខខណ្ឌ​បន្ថែម ៤.៣​​លាន​ផោន​សម្រាប់​ការ​ទិញ​យក​ខ្សែការពារ​កណ្ដាល De Ligt ​។ ​​ខ្សែ​ការពារ​វ័យ​២៥​ឆ្នាំ​ធ្លាប់​កាន់​កាប់​តំណែង​ជា​ប្រធាន​ក្រុម Ajax កាល​គេ​ស្ថិត​​ក្រោម​ការ​ដឹក​នាំ​របស់ Erik Ten Hag ឆ្នាំ​២០១៩ ដោយ​កាល​នោះ​គេ​រួម​ចំណែក​យ៉ាង​សំខាន់​ជួយ Ajax ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ។

ចំណែក​ Mazraoui ក៏​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Ten Hag ដូច​គ្នា​កាល​នៅ​ Ajax ហើយ ​De Ligt និង Mazraoui គឺ​ជា​ចំណែក​យ៉ាង​ធំ​ដែល​បាន​ជួយ​ឲ្យ​ Ajax ឡើង​ដល់​វគ្គ​សំខាន់ និង​ធ្វើ​ឲ្យ Ten Hag ​ត្រូវ​បាន​​គេ​ស្គាល់​កាន់តែ​ច្រើន។ ជាមួយ​ការ​មក​ដក់​របស់​អ្នក​ទាំង​ពីរ​ខ្សែការពារ​ស្លាប​ Wan Bissaka ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្ទេរ​ទៅ​កាន់​ West Ham ​ហើយ​ ៕​​​​​​​

Most Popular

To Top