សិល្បៈ និង កម្សាន្ត

អេស្ប៉ាញធ្វើការ ស៊ើបអង្កេតវីដេ អូចម្រៀងនាង Katy Perry ដែលចូលតំបន់ ការពារធម្មជាតិ គ្មានការអនុញ្ញាត

AFP

ម៉ាឌ្រីដ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា វីដេអូចម្រៀងថ្មីរបស់នាង Katy Perry ធ្វើពុតជាអ្នកទេសចរម្នាក់ ក្នុងចំណោមអ្នកទេសចរ រាប់ពាន់នាក់ ដែលជាពេលវេលា នៃជីវិតរបស់ពួកគេ នៅលើកោះ Balearic របស់អេស្ប៉ាញនៅសមុទ្រ មេឌីទែរ៉ាណេ ប៉ុន្តែផ្នែកខ្លះថត ក្នុងបរិវេណធម្មជាតិ ត្រូវបានការពារ អាចធ្វើឲ្យនាង មានបញ្ហា ។

រដ្ឋាភិបាលក្នុងតំបន់កំពុងស៊ើបអង្កេតវីដេអូសម្រាប់បទចម្រៀងចុងក្រោយរបស់នាងមានចំណងជើងថា “Lifetimes” សម្រាប់ឃ្លីបដែលតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង ជនជាតិអាមេរិកវ័យ ៣៩ ឆ្នាំរូបនេះហាក់ដូចជាលោត និងរត់កាត់វាលខ្សាច់ នៃឧទ្យានធម្មជាតិ Ses Salines ជាតំបន់ការពារនៅលើកោះនៃ Ibiza និង Formentera ជាក់ស្តែងដោយគ្មានការអនុញ្ញាត។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា រូបភាពបានថតនៅលើវាលខ្សាច់នៃកោះឯកជន S’Espalmador ជាកន្លែងដ៏មានតម្លៃបំផុត មួយនៅលើកោះ  និងតំបន់មួយដែលបិទពីសាធារណៈជនដោយដំបង និងខ្សែពួរបានបង្កឲ្យ មានភាពចម្រូងចម្រាស។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ បានចេញផ្សាយកាលពីថ្ងៃអង្គារថា អាជ្ញាធរក្នុងតំបន់បានបើកដំណើរ ការស៊ើបអង្កេតបឋម បន្ទាប់ពីក្រុមហ៊ុនផលិតកម្ម មិនបានដាក់ពាក្យសុំការ អនុញ្ញាតសមរម្យ។ នាយកដ្ឋានបរិស្ថាន បានបន្ថែមថា ការថតរឿងនេះ មិនមែនជាបទល្មើសបរិស្ថានទេ ព្រោះផលិតកម្មប្រភេទនេះ អាចមានការអនុញ្ញាត។

វីដេអូដែលដឹកនាំដោយអ្នកថតរូបជនជាតិកូឡុំប៊ី-អាមេរិក និងជាអ្នកដឹកនាំរឿង Matías Vasquez, Stillz បង្ហាញពីការជិះទូកក្ដោងរបស់នាង Perry ហែលទឹក ឬក្លឹបនៅលើកោះជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម និងមានមនុស្សកកកុញបំផុតនៅសមុទ្រមេឌីទែរ៉ាណេរបស់អេស្ប៉ាញ ជាពិសេសក្នុងរដូវក្តៅ៕

Most Popular

To Top