កីឡា

AC Milan ទិញបានកីឡាករខ្សែបម្រើ Monaco ម្នាក់ក្នុងតម្លៃខ្លួន ប្រមាណជា២២លានអឺរ៉ូ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានឈានទៅដល់ ការចុះកុងត្រា ជាផ្លូវការនាំយកកីឡាករ ខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Monaco។

កីឡាករ Youssouf Fofana បច្ចុប្បន្នកំពុងលេងឲ្យកឹ្លប Monaco នឹងត្រូវប្រកាសជាផ្លូវការ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ បន្ទាប់ពីការចរចា បានធ្វើឡើងអស់ រយៈពេលជាច្រើនសប្តាហ៍ ហើយជឿជាក់ថា ការធ្វើតេស្ត សុខភាព ក៏នឹងធ្វើឡើងឆាប៉ៗនេះផងដែរ។

កីឡាករវ័យ២៥ឆ្នាំ Fofana រូបនេះនឹងចុះកុងត្រា ដែលមានសុពលភាព ជាមួយនឹងក្លឹប AC Milan រហូតដល់ឆ្នាំ២០២៩ និងក្លាយខ្លួនទៅជាកីឡាករ ខ្សែបម្រើដ៏មានតម្លៃមួយក្នុងប្រវត្តិសាស្ត្រ របស់ក្លឹបផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top