សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Lisa ៖ ក្រុមតារាចម្រៀង កូរ៉េខាងត្បូង Blackpink នឹងមិនរំសាយឡើយ

Lisa's Instagram

កូរ៉េខាងត្បូង ៖ តារាចម្រៀងនាងLisa សមាជិកក្រុមតារាចម្រៀង កូរ៉េខាងត្បូង Blackpink បានធានាដល់អ្នកគាំទ្រថា ក្រុមរបស់នាង នឹងមិនរំសាយឡើយ ទោះបីជាមានការខិតខំប្រឹងប្រែងរៀងៗខ្លួន របស់សមាជិកក៏ដោយ ក៏ក្រុមនេះនៅរក្សាទុកដដែល នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។

តារាចម្រៀងរូបនេះ បានរំសាយពាក្យចចាមអារ៉ាម អំពីការបែកបាក់ ក្នុងបទសម្ភាសមួយជាមួយ Elle សម្រាប់ការចេញផ្សាយនៅខែកញ្ញារបស់ខ្លួន ដោយនាងបាននិយាយ អំពីអាជីព ជីវិតផ្ទាល់ខ្លួន និងអនាគតក្រុម ។ នាងបាននិយាយថា ពិតណាស់យើងកំពុងបន្តនៅក្រុម Blackpink ។ យើងមានមោទនភាព ចំពោះ Blackpink ខ្លាំងណាស់ ហើយខ្ញុំស្រលាញ់ Blackpink ។

ក្រឡេកទៅមើលអតីតកាលរបស់នាងជាមួយក្រុម Blackpink នាង Lisa នឹកឃើញដល់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ 2023 Born Pink  “2023 Born Pink world tour” ជាកន្លែងដែលនាងកាន់តែជិតស្និទ្ធ ជាមួយមិត្តរួមក្រុមដោយស្វែងរកកន្លែងថ្មីៗ សាកល្បងអាហារក្នុងស្រុក និងដើរទិញឥវ៉ាន់ ជាមួយគ្នា ។ នាងក៏បានសង្កត់ធ្ងន់ទៅលើ ទំនាក់ទំនង ពិសេស ក្នុងក្រុម Blackpink ដោយពណ៌នាអំពីរបៀប សមាជិកទាញថាមពលពីគ្នា ទៅវិញទៅមកអំឡុងពេលសម្តែង ។

នាង Lisa បានពន្យល់ថា  នៅពេលខ្ញុំនៅលើឆាកជាមួយ Blackpink ខ្ញុំចែករម្លែកកម្លាំងចិត្តរបស់ខ្ញុំជាមួយសមាជិករបស់ខ្ញុំ។ ប្រសិនបើនាងឲ្យ ១០០ ខ្ញុំនឹងឲ្យ១២០ ហើយយើងអាចមានអារម្មណ៍គ្នាទៅវិញទៅមក ហើយខ្ញុំស្រឡាញ់កម្លាំងចិត្តនោះណាស់។

ទោះបីជានាងមានវត្តមាននៅលើឆាកដ៏មាន ឥទ្ធិពលក៏ដោយ ក៏នាង Lisa បានសារភាពថា និយាយឲ្យត្រង់ទៅ ខ្ញុំមិនមែនជាប្រភេទ ដែលពូកែបង្ហាញអារម្មណ៍ របស់ខ្ញុំទេ ។ យ៉ាងណាក៏ដោយ នាងបានបន្ថែមថា ពេលថ្មីៗនេះ ខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងចំពោះអ្វីដែលខ្ញុំគិត ហើយនិយាយវាខ្លាំងៗ ៕

Most Popular

To Top