កីឡា

Man City យកឈ្នះម្ចាស់ផ្ទះ Chelsea ដោយមិនឲ្យតដៃរួច

AFP

ប្រកួតដំបូងនៅក្នុងលីគ កំពូល របស់អង់គ្លេសយប់មិញនេះ ម្ចាស់ផ្ទះតោខៀវ Chelsea បើកឆាកដំបូង ប៉ះក្រុមម្ចាស់ជើងឯក កាលពីរដូវកាលមុន Man City ប៉ុន្តែសំណាងមិនល្អឡើយ គឺត្រូវបាត់បង់៣ពិន្ទុ យ៉ាងស្រួលទៅឲ្យក្រុមភ្ញៀវ ។

Man City នៅតែខ្លាំង ធ្វើដំណើរមកដល់ទឹកដី Stamford Bridge ហើយស៊ុតបញ្ចូលទី២ គ្រាប់ និងបិទមិនឲ្យមានគ្រាប់បាល់កើតឡើង ឡើយខណៈដែលគ្រប់គ្រងបាល់បាន តែ៥២ភាគរយក្តី ។

១គ្រាប់ដំបូងធ្វើឡើងដោយកីឡាករខ្សែប្រយុទ្ធ Erling Haaland តាំងតែពីនាទីទី១៨ ប៉ុន្តែការប្រកួតបានអូសបន្លាយ រហូតដល់ចុងតង់ទី២ ទើបកីឡាករ Kovacic អាចបន្ថែមបាន១គ្រាប់ទៀតនៅនាទីទី៨៤។

ប្រកួតដំបូងនេះ យើងរកឃើញ អ្នកឈ្នះមានទាំង Brighton, Arsenal, Liverpool, Man City, Aston Villa, Brentford, Man UTD និង Newcastleផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top