កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីកូរ៉េខាងត្បូង អ្នកនាង Ham So Won វ័យ ៤៨ ឆ្នាំ ដ៏ល្បីឈ្មោះក្នុងរឿង “Sex Is Zero” បានលែងលះជាមួយស្វាមី ជនជាតិចិនលោក Jin Hua ដែលមានអាយុតិចជាងនាង ១៨ ឆ្នាំ ប៉ុន្តែពួកគេបន្តរស់ នៅជាមួយគ្នាធម្មតា។
យោងតាម MK បានប្រាប់ឲ្យដឹងថា អ្នកនាង Ham អាយុ ៤៨ ឆ្នាំបានលាតត្រដាងនៅថ្ងៃទី ១៦ ខែសីហាថា នាង និងលោក Jin បានបែកគ្នាកាលខែធ្នូ ឆ្នាំ ២០២២ ។ ទោះបីជាមានការលែងលះ ក៏ដោយក៏គូស្នេហ៍មួយ គូនេះបានបន្តចែករម្លែក ផ្ទះល្វែងមួយនៅទីក្រុងសេអ៊ូល និងរក្សាវត្តមានជាសាធារណៈ តាមរយៈការផ្សាយផ្ទាល់ជាញឹកញាប់។ អ្នកនាង Ham បានពន្យល់ថា ពួកគេមិនអាចបំបែក បាន ភាគច្រើន ដោយសារតែកូនស្រីរបស់ពួកគេ។
អ្នកនាង បានបង្ហាញថា ក្នុងនាមជាកូនច្បងក្នុងគ្រួសារ អ្នកនាង មានអារម្មណ៍ថា ជាអ្នកដឹកនាំ សម្រាប់លោក Jin និងកូនស្រីរបស់ពួកគេ ដោយទទួលខុសត្រូវភាគច្រើន។ បុគ្គលិកលក្ខណៈដ៏រឹងមាំរបស់អ្នកនាង Ham និងតម្រូវការស្នេហារបស់លោក Jin ជារឿយៗនាំឲ្យមានជម្លោះ។
អ្នកនាង Ham បានបន្តថា ដំបូងឡើយ ពួកគេបានព្យាយាមរក្សាការបែកគ្នាជាឯកជន ប៉ុន្តែនៅទីបំផុត ស្ថានការណ៍បានក្លាយ ទៅជាមិនអាចទ្រាំទ្របាន ។ ខ្ញុំបានគិតវែងឆ្ងាយមុន នឹងសម្រេចចិត្ត ប្រកាសការបែកបាក់ អាពាហ៍ពិពាហ៍ របស់យើងជាសាធារណៈ ហើយខ្ញុំសុំទោស ប៉ុន្តែប្រសិនបើកូនស្រីរបស់យើងចង់បាន ខ្ញុំនឹងពិចារណាផ្សះផ្សា ជាមួយលោក Jin Hua ។
យោងតាមលោក Sinchew បាននិយាយថា លោក Jin Hua អាយុ ៣០ ឆ្នាំបានបង្ហោះរូបថតនៅលើ Instagram របស់លោកនៅថ្ងៃទី៧ ខែសីហាដោយបង្ហាញពីមុខរបួសរបស់លោក។ ចំណងជើងសរសេរថា “ជម្រាបសួរអ្នកទាំងអស់គ្នា ខ្ញុំគឺលោក Jin Hua អ្នកនាង Ham So Won បានវាយខ្ញុំ ដោយសរសេរ ជាភាសាចិន និងកូរ៉េ ។ រូបភាពដែលបង្ហាញនោះ កាត់ក្រោមភ្នែក និងលើច្រមុះរបស់លោក។
ទោះបីជាមានការជំទាស់ ពីគ្រួសារទាំង ២ ដោយសារតែភាពខុសគ្នា នៃអាយុរបស់ពួកគេក៏ដោយ ប៉ុន្តែនាង និងលោក Jin បានរៀបការនៅឆ្នាំ ២០១៨ ។ នៅឆ្នាំ ២០២១ អ្នកនាងបានប្រឈមមុខ នឹងការរិះគន់ នៅក្នុងកម្មវិធីទូរទស្សន៍ របស់កូរ៉េខាងត្បូងសម្រាប់ការចោទប្រកាន់ថា បានសម្លុតប្តីរបស់នាង និងរៀបចំគ្រួសាររបស់គាត់ ៕