យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Cole Palmer ទីបំផុតត្រូវបានប្រកាស ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អបំផុត នៅលីគកំពូលអង់គ្លេស ហើយបន្ទាប់ពីបានជាប់ឈ្មោះកីឡាករវ័យក្មេងល្អបំផុត របស់ក្លឹបតោខៀវ Chelsea ផងដែរ ។
កីឡាករ Palmer វ័យទើបតែ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន យ៉ាងល្អឥតខ្ជោះជួយ Chelsea ដោយអាចរកគ្រាប់បាល់ បានទៅដល់២២គ្រាប់ និងជួយបញ្ជូនឲ្យមិត្តរួមក្រុម១១លើកផ្សេងទៀតផងដែរ កាលពីរដូវកាលមុន។
អតីតកីឡាកររបស់ Man City រូបនេះបានផ្ទេរមកចូលរួម Chelsea កាលពីរដូវក្តៅឆ្នាំ២០២៣ ជាមួយនឹងតម្លៃខ្លួនប្រមាណជា៤២,៥លានផោន និងត្រូវបានគេចាត់ទុកថា ជាកីឡាករចំណូលថ្មីល្អបំផុត កាលពីឆ្នាំទៅផងដែរ៕
ប្រែសម្រួល៖ស៊ុនលី