ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន បំផ្លាញស្ពានទាំង៣ ដែលឆ្លងកាត់ទន្លេ Seym ក្នុងទឹកដីរបស់រុស្ស៊ី

VOA

បរទេស៖ យោងតាមប្រភព ព័ត៌មានរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញ ឬធ្វើឱ្យខូចខាតស្ពានទាំងបី ឆ្លងកាត់ទន្លេ Seym នៅភាគខាងលិចប្រទេសរុស្ស៊ី ខណៈដែលការលុកលុយ របស់ទីក្រុងគៀវ ទៅកាន់ភាគខាងលិច នៃប្រទេសរុស្ស៊ី បានឈានចូលដល់សប្តាហ៍ទីបីកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលុកលុយរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីកំពុង ផ្លាស់ប្តូរគន្លង នៃសង្រ្គាម និងបង្កើនទឹកចិត្តក្នុងចំណោមប្រជាជន អ៊ុយក្រែនដែលធុញទ្រាន់នឹងសង្រ្គាម ទោះបីជាលទ្ធផល ចុងក្រោយនៃការលុកលុយ ការវាយប្រហារលើកដំបូង លើប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ នៅតែមិនអាចទាយទុកជាមុនបានក៏ដោយ។

ទោះបីជាអ៊ុយក្រែនសាទរចំពោះជោគជ័យ របស់ខ្លួននៅលើទឹកដីរុស្ស៊ីក៏ដោយ ក៏ការជំរុញរបស់រុស្ស៊ីនៅភាគខាងកើត អ៊ុយក្រែនបានត្រៀមខ្លួនដើម្បីទាមទារមជ្ឈមណ្ឌល សំខាន់មួយទៀតគឺទីក្រុង Pokrovsk ។

ការវាយប្រហាររបស់អ៊ុយក្រែន លើស្ពានទាំងបីនៅលើទន្លេ Seym ក្នុងទីក្រុង Kursk អាចនឹងមានសក្តានុពលក្នុង ការរារាំងកងកម្លាំង រុស្ស៊ីនៅចន្លោះទន្លេ ការឈានទៅមុខ របស់អ៊ុយក្រែន និងព្រំដែនអ៊ុយក្រែន។ រួចហើយ ពួកគេហាក់ដូច ជាកំពុងបន្ថយការ ឆ្លើយតបរបស់រុស្ស៊ី ចំពោះការលុកលុយលើតំបន់ Kursk ដែលអ៊ុយក្រែន បានចាប់ផ្តើមនៅថ្ងៃទី ៦ ខែសីហា។

កាលពីចុងសប្តាហ៍ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានបង្ហោះវីដេអូស្ពានពីរនៅលើទន្លេ Seym ដែលកំពុងរងការវាយប្រហារ ហើយរូបថត ពីផ្កាយរណបដោយ Planet Labs PBC ដែលបានវិភាគ កាលពីថ្ងៃអង្គារ ដោយសារព័ត៌មាន Associated Press បានបញ្ជាក់ថា ស្ពានមួយនៅក្នុងទីក្រុង Glushkovo ត្រូវបានបំផ្លាញ។

អ្នកស៊ើបអង្កេតយោធារុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា អ៊ុយក្រែន “បានបំផ្លាញទាំងស្រុង” ស្ពានមួយ និងខូចខាតពីរផ្សេងទៀតនៅក្នុងតំបន់នេះ។ ទំហំនៃការខូចខាតនៅមិនទាន់ច្បាស់នៅឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top