សុខភាព និង ផ្លូវភេទ

ជៀសវាងមានជំងឺនៅ ផ្តាសាយ ក្នុងរដូវត្រជាក់

១-លាងដៃរបស់អ្នកៈ អ្នកអាចមានជំងឺដោយសារ តែការចំលងមេរោគ ឬបាក់តេរី ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ និងពីកន្លែងមួយ ទៅកាន់កន្លែងមួយទៀត ។

    ដូច្នេះ ចូរអ្នកជៀសវាពីការ ចម្លងមេរោគអស់ទាំងនេះ ដោយការសម្អាតដៃ របស់អ្នកជាប្រចាំ ជាពិសេសបន្ទាប់ពីក្រោយពេលបើកបររួច។

    ២-កុំប៉ះមុខរបស់អ្នកៈ ទោះបីជាដៃរបស់អ្នកស្អាតក៏ដោយ មេរោគមួយចំនួនក៏អាចទំនៅលើដៃរបស់អ្នកបានដែរ។

      ក៏ប៉ុន្តែ ពពួកបារ៉ាសិតប្រភេទពុំមានផលប៉ះពាល់ដល់សុខភាពនោះទេ ប្រសិនបើអ្នកប៉ះខ្លួនប្រាណរបស់អ្នក។

      ផ្ទុយទៅវិញ កន្លែងដែលវាចំលងមេរោគលឿនជាងគេ និងអាចនាំឲ្យមានការប៉ះពាល់គឺ ផ្ទៃមុខរបស់អ្នកដែលមានរួមទាំង ភ្នែក មាត់ និងច្រមុះ។

      អ្នកគួរតែកុំធ្វើការអង្អែល ផ្ទៃមុខញឹកញាប់ខ្លាំងពេក។

      ៣-នៅឲ្យឆ្ងាយពីអ្នកជំងឺៈ មេរោគ និងការចំលងមេរោគអាចរស់នៅ បានគ្រប់ទៅកន្លែងទាំងអស់ ក៏ប៉ុន្តែកន្លែងវាមាន ឪកាសក្នុងការបង្ហាញខ្លួនច្រើន ជាងគេនោះ គឺនៅកន្លែងដែលមានអ្នកជំងឺ ។ ប្រសិនបើអ្នកដឹងថា មានអ្នកជំងឺផ្តាសាយនៅជិតខ្លួន ចូរអ្នកព្យាយាមនៅឲ្យឆ្ងាយ ដើម្បីកុំឲ្យមេរោគមានការរីករាលដាលខ្លាំងជាងនេះ។

      ៤-កុំទទួលទានអាហារជាក្រុមៈ នៅក្នុងរដូវផ្តាសាយ ចូលអ្នកជៀសវាងទទួលទាន អាហាររួម ឬអាហារជាក្រុម ដែលវាអាចចំលងមេរោគ បានយ៉ាងលឿនបំផុត ជាពិសេសនៅពេលដែលមានអ្នកមានជំងឺផ្តាសាយចូលរួមជាមួយ ពីព្រោះនៅពេលដែល ពួកគេធ្វើការកណ្តាស់ ពួកគេតែងតែយកសដៃទៅខ្ទប់ ហើយមេរោគទាំងនោះក៏ឆ្លងតាមរយៈដៃ និងការប៉ះពាល់ខ្លួនប្រាណរបស់ពួកគេ។

      ៥-គេងឲ្យបានគ្រប់គ្រាន់ៈ ទោះបីជាអ្នកមិនមានជំងឺក៏ដោយ ក៏អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ដែល ដើម្បីជួយឲ្យរាងកាយរបស់អ្នកមាំមួន និងអាចទប់ទល់ជាមួយមេរោគផ្សេងៗ ពិសេសមេរោគផ្តាសាយ។

      ៦-កុំពិសាគ្រឿងស្រវឹងៈ ការទទួលទានគ្រឿងស្រវឹង ធ្វើឲ្យប្រព័ន្ធការពាររាងកាយ មានសភាពចុះខ្សោយ ដូច្នេះវាងាយនឹងធ្វើឲ្យអ្នកមានជំងឺ។

      ៧-ទទួលទានទឹកឲ្យបានច្រើនៈ នៅពេលដែល រាងកាយរបស់អ្នក ធ្វើការប្រឆាំងនឹងជំងឺ ប្រព័ន្ធការពាររាងកាយ របស់អ្នកត្រូវធ្វើការជ្រុលម៉ោង ដែលជាហេតុធ្វើឲ្យអ្នកបាត់បង់ជាតិទឹក ។ ដូច្នេះ អ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ។

        Most Popular

        To Top