កីឡា

Chelsea ចូលទៅលត់ Wolves ដល់ក្នុងផ្ទះលទ្ធផល៦ទល់នឹង២

ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះក្រុម Wolves ម្ចាស់ផ្ទះបានបើកទ្វាស្វាគមន៍ក្រុមតោខៀវ Chelsea ប៉ុន្តែដោយធ្វេសប្រហេលក្រុមបានបរាជ័យធ្ងន់ធ្ងរនិងធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ៦គ្រាប់។

Chelsea ក្នុងនាមជាក្រុមភ្ញៀវបានគ្របដណ្តប់ការប្រកួតដល់ទៅ៦១ភាគរយនិងស៊ុតបញ្ចូលទីបានរហូតទៅដល់៦គ្រាប់តាំងតែពីដំបូងនៅនាទីទី២មកម្ល៉េះដោយកីឡាករ Jackson។ចុងតង់ទី១នាទីទី៤៥កីឡាករ Palmer ស៊ុតបន្ថែមគ្រាប់ទី២និងបន្តបន្ទាប់ដោយ Madueke ៣គ្រាប់ម្នាក់ឯងនាទីទី៤៩នាទីទី៥៦និង៦៣ហើយចុងក្រោយជាគ្រាប់បាល់ធ្វើបានដោយ Felix នាទីទី៨០។

ម្ចាស់ផ្ទះធ្វើបានវិញត្រឹមតែ២គ្រាប់ប៉ុណ្ណោះនៅនាទីទី២៧ដោយកីឡាករ Cunha និង១គ្រាប់ទៀតនៅចុងម៉ោងតង់ទី១នាទីទី៤៥បូក៦ដោយកីឡាករ Larsen។

Chelsea យ៉ាងណាក្តីបាន៣ពិន្ទុខណៈដែរកាលប្រកួតដំបូងមិនមានពិន្ទុឡើយហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៨នៅឡើយក្នុងតារាងមាន៣ពិន្ទុខណៈដែល Wolves បន្តចាញ់លើកទី២មិនមានពិន្ទុកំពុងស្ថិតនៅបាតតារាងនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top