ព័ត៌មានអន្តរជាតិ

នៅសុខៗ ស្រាប់តែឃ្លាន បណ្តាលមកពីអ្វី?

HealthyFood

តើអ្នកធ្លាប់ឆ្ងល់ទេថា ខួរក្បាលរបស់អ្នកទទួលដំណឹង ដោយរបៀបណា ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឃ្លាន?

ការឃ្លានគ្មានអ្វី ដែលទាក់ទងជាមួយនឹងក្រពះ ដូចដែលមនុស្សភាគច្រើនធ្លាប់បានគិតនោះឡើយ។ ផ្ទុយទៅវិញ ភាពស្រេកឃ្លាន ចាប់ផ្តើមនៅពេលដែលចំណី អាហារមួយចំនួនបានបាត់បង់នៅក្នុងឈាម។

នៅពេលដែលសសៃឈាម ខ្វះសារធាតុទាំងនេះ វានឹងបញ្ជួនដំណឹងទៅកាន់ផ្នែកមួយ នៃខួរក្បាលដែលត្រូវបានហៅថា មជ្ឈមណ្ឌលឃ្លាន។

មជ្ឈមណ្ឌលឃ្លាន ប្រៀបបានដូចជាហ្វ្រាំងមួយនៅលើក្រពះ និងពោះវៀន។

នៅពេលដែលអាហារបាត់បង់ពីឈាម មជ្ឈមណ្ឌលឃ្លាននឹងធ្វើឲ្យក្រពះ និងពោះវៀនកាន់តែមានសកម្មភាព។ ដូច្នេះហើយ ពេលឃ្លានអាហារជារឿយៗ យើងលឺសូរសំឡេងគ្រូកៗនៅក្នុងក្រពះ។

ជាមួយគ្នានេះដែរ នៅពេល ដែលយើងឃ្លាន រាងកាយរបស់យើងមិនចង់បានអាហារពិសេសណាមួយទេ វាគ្រាន់តែចង់បានអាហារ ដែលធ្វើឲ្យមានការលូតលាស់តែប៉ុណ្ណោះ។

វាពឹងផ្អែកទៅលើបុគ្គលនីមួយៗថា តើយើងអាចទ្រាំបានប៉ុណ្ណាប្រសិនបើគ្មានអាហារចូលក្រពះ។
ប្រែសម្រួលដោយ៖​ ហង្ស សុបញ្ញា

Most Popular

To Top