សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានជាសីតុណ្ហភាព របស់មនុស្សកើនឡើង នៅពេលមានជំងឺ?

Amory Urgent Care

រឿងមួយដែលក្រុមវេជ្ជបណ្ឌិត នឹងធ្វើនៅពេលអ្នកមិនសូវស្រួលខ្លួន គឺត្រូវពិនិត្យមើលសីតុណ្ហភាពអ្នកដោយប្រើទែរម៉ូម៉ែត្រ។ គាត់ព្យាយាមពិនិត្យមើលថា តើអ្នកក្តៅខ្លូនដែរឬទេ ។

នៅពេលមានសុខភាពល្អ រាងកាយរបស់អ្នកមានសីតុណ្ហភាពជាមធ្យមចំនួន៣៧ អង្សាសេ។

ជំងឺមួយចំនួនធ្វើ ឲ្យសីតុណ្ហភាពកើនឡើង ហើយយើងហៅសីតុណ្ហភាពដែលកើនខ្ពស់នោះថា ជំងឺគ្រុនក្តៅ។

ដោយឡែក ក្រុមវេជ្ជបណ្ឌិត បានបង្ហាញថា ពេលខ្លះជំងឺគ្រុនក្តៅពិតជាបានជួយយើងឲ្យប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ។ពីព្រោះវា ធ្វើឲ្យប្រព័ន្ធសរីរាង្គ នៅក្នុងរាងកាយសំខាន់ៗមានដំណើរការទៅយ៉ាងលឿន ដោយ រាងកាយបានផលិតអ័រម៉ូន អង់ស៊ីម និងកោសិកាឈាមយ៉ាងច្រើនផងដែរ។

អ័រម៉ូន និងអង់ស៊ីមគឺជាសារធាតុគីមី ដ៏មានប្រយោជន៍នៅក្នុងរាងកាយរបស់យើង ហើយនៅពេលយើងមានជំងឺ វាត្រូវធ្វើការយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ កាលណា ឈាមរបស់យើងរត់កាន់តែលឿន យើងដកដង្ហើម កាន់តែញាប់ ដូច្នេះយើងបញ្ចេញកាកសំណល់ និងសារធាតុពុលនៅក្នុងប្រព័ន្ធរាងកាយរបស់យើង។

គួរបញ្ជាក់ដែរថា ទោះជាវាមានតួនាទីសំខាន់ ដើម្បីកំចាត់ជំងឺគ្រុនក្តៅបានឆាប់រហ័ស តាមដែលអាចទៅបានក៏ដោយ ក៏វាបានបំផ្លាញប្រូតេអ៊ីនដែល សំខាន់នៅក្នុងរាងកាយរបស់អ្នកដែរ។
ប្រែសម្រួលដោយ៖​ ហង្ស សុបញ្ញា

Most Popular

To Top