សិល្បៈ និង កម្សាន្ត

ទីបំផុត! កំពង់សោម ត្រូវបានបង្កើតជាក្រុងហើយ

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់​យកឃុំ​ចំនួន ៥ ពីស្រុកព្រៃនប់ គឺ​ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូជ្រៅ។ នេះបើយោងតាមអនុក្រឹត្យ ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២៤។

ក្រុងកំពង់សោម មាន​សង្កាត់ចំនួន ០៥ គឺ សង្កាត់​រាម សង្កាត់​បិតត្រាំង សង្កាត់​អូរឧកញ៉ាហេង សង្កាត់​បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ ទីតាំងរដ្ឋបាល ក្រុងកំពង់សោម ស្ថិតនៅក្នុងសង្កាត់រាម។

សូមជម្រាប​ថា ការបង្កើត​ក្រុងថ្មីនេះ បាន​ធ្វើឱ្យ​ខេត្តព្រះសីហនុ មានក្រុងចំនួន៣ហើយ គឺ​ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និង​ក្រុងកំពង់សោមនេះតែម្តង។ ចំណែកស្រុក៣ទៀតរបស់ខេត្តនេះ គឺស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ៕

Most Popular

To Top