កីឡា

កីឡាករបាល់ទាត់ ឆ្នើម Ronaldo ពាក់នាឡិកាតម្លៃ ១.៥ លានដុល្លារ ក្នុងការចាប់ឆ្នោត Champions League

នៅ Monaco ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានបង្ហាញក្រវិលពេជ្រ ខ្សែក និងនាឡិកា Franck Muller នៅពេលលោកទទួលបានពានរង្វាន់ “UEFA Champions League All-Time Top Scorer” កាលពីថ្ងៃព្រហស្បតិ៍នៅការប្រកួតចាប់ឆ្នោត UEFA Champions League ឆ្នាំ ២០២៤/២៥ នៅ Monaco ។

កំពូលកីឡាករបាល់ទាត់វ័យ ៣៩ ឆ្នាំរូបនេះ ទទួលបានចាប់អារម្មណ៍អាវ ក្នុងពណ៌សជាមួយ នឹងឈុតតម្រូវតាមទម្លាប់ ដោយបានជ្រើសរើស មិនពាក់ក្រវ៉ាត់ក ដើម្បីមើលទៅធូរស្រាលជាងមុន ។ លោកបានពាក់ក្រវិល តែមួយដាំត្បូងពេជ្រកណ្តាល ហ៊ុំព័ទ្ធដោយពេជ្រតូចៗជាង ៣០ និងចិញ្ចៀនពេជ្រ មានរាងដូចដំណក់ទឹកភ្នែក ។ ឈុតរបស់លោកត្រូវបានបញ្ចប់ដោយនាឡិកា Franck Muller តុបតែងដោយពេជ្រចំនួន ៦០០ តម្លៃ ១,៥ លានដុល្លារ ។

នៅលើឆាក លោកបានសម្តែងនូវក្តីរំភើប ដែលត្រូវបានផ្តល់កិត្តិយសជាអ្នករកគ្រាប់បាល់នាំមុខគេគ្រប់ពេលនៅ Champions League ដោយស៊ុតបញ្ចូលទីបាន ១៤០ គ្រាប់ ក្នុង ១៨៣ ប្រកួត ។ លោកបានឈ្នះពានរង្វាន់ Champions League ៥ ដង និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងការប្រកួតចំនួន ៧ ដង។

មុននេះ ទំព័រផ្លូវការរបស់ UEFA Champions League ទទួលបានការ Like ដល់ទៅ ២.៥ លានដងសម្រាប់វីដេអូអ្នកគាំទ្រស្រែកហៅ Ronaldo ស្នើសុំការចុះហត្ថលេខា និងថតរូបជាមួយលោកនៅខាងក្រៅកន្លែងព្រឹត្តិការណ៍ ។ វីដេអូនេះត្រូវបានចែករម្លែកយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមដោយមានអ្នកទស្សនា ជាច្រើនសរសើរវត្តមានរបស់លោក ។

បន្ទាប់ពីព្រឹត្តិការណ៍នេះ កីឡាករ Ronaldo និងមិត្តស្រីម៉ូដែលរបស់លោកគឺ អ្នកនាង Georgina Rodriguez អាយុ ៣០ ឆ្នាំ បានរីករាយនឹងការ ជិះទូកកម្សាន្ត និងថតរូបជាមួយនឹងពានរង្វាន់អនុស្សាវរីយ៍។

យោងតាមទស្សនាវដ្តី Vogue ឲ្យដឹងថា លោក Ronaldo ជាកីឡាករ ដែលទាន់សម័យបំផុត។ សម្លៀកបំពាក់ និងគ្រឿងរបស់លោកតែងតែមានបញ្ជីកំពូល ក្រៅពីការប្រមូលរថយន្តទំនើបរបស់លោក ហើយលោកមាននាឡិកា ប្រណិតរាប់សិបគ្រឿង៕

Most Popular

To Top