កីឡា

Lionel Messi ផ្ញើសារចូលរួមសោកស្តាយ ការសម្រេចចិត្តលាលែង ពីជម្រើសជាតិ របស់ Suarez

AFP

The Goal នៅថ្ងៃនេះ បានសរសេរថា កីឡាករ Lionel Messi បានធ្វើការផ្ញើសារ ចូលរួមការ សោកស្តាយ ចំពោះមិត្តភ័ក្តដ៏ជិតស្និទ្ធ របស់ខ្លួនគឺកីឡាករ Luis Suarez ដែលបានប្រកាសលាលែង ចេញពីតំណែង កាលពីថ្ងៃម្សិលមិញនេះ ។

កីឡាករ Suarez បានសម្រេចចិត្តថា នឹង មិនបន្តជាមួយនឹង ជម្រើសជាតិ អ៊ុយរ៉ាហ្គាយទៀតឡើយ ហើោយបុរសវ័យ ៣៧ឆ្នារូបនេះ ដែលបានជួយក្រុមជម្រើស ជាតិ អស់រយៈពេល១៧ឆ្នាំ មកហើយនោះគឺនឹងត្រូវបន្តលេង អាជីពតែជា មួយនឹងក្លឹប Inter Miami ប៉ុណ្ណោះ។

កីឡាករខ្សែប្រយុទ្ធធ្លាប់ លេងឲ្យ Barcelona រូបនេះបានបង្ហាញខ្លួន១៤២ ប្រកួតឲ្យជម្រើសជាតិនិងស៊ុតបញ្ចូលទី បានរហូតទៅដល់៦៩គ្រាប់ និងជាប់ឈ្មោះជាកីឡាករ ដែលរកគ្រាប់បាល់ បានច្រើនបំផុត ជូនក្រុមជម្រើសជាតិផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top