សុខភាព និង ផ្លូវភេទ

តើដឹងទេថា អត្ថប្រយោជន៍​​ នៃម្ទេសប្លោក មានអ្វីខ្លះ?

BBC good food

ម្ទេសប្លោកច្រើនតែ ជា ជម្រើសបន្លែ ដែលប្រជាជនខ្មែរ យើង ចូលចិត្ត យកមក ធ្វើ ជា ម្ហូបទទួលទាន ជាញឹកញាប់ ដោយ មិនបានខ្វល់ ច្រើនអំពី ពណ៌ របស់វាឡើយ ។ ទោះបីជា យ៉ាងណា ក៏ដោយ ចំពោះ ពណ៌ របស់ ម្ទេស ប្លោក ត្រូវបាន អ្នកវិទ្យាសាស្ត្រ រកឃើញថា មាន ប្រយោជន៍ខុសៗ គ្នា ហើយ ក៏ ល្អ ចំពោះ សុខភាព ផ្សេងៗ គ្នា ដែរ ។

ម្ទេស ប្លោក ពណ៌ បៃតង
គិតៗ ទៅ ម្ទេស ប្លោកពណ៌បៃតង ច្រើន តែ មាន រសជាតិ ល្វីញ ជាង ពណ៌ ផ្សេង ហើយ ការស្រាវជ្រាវ រកឃើញ ទៀតថា វា មិនសូវ ជាមានជីវជាតិ ច្រើន ដូច ពណ៌ផ្សេង ឡើយ ដោយសារ តែ វា មិនទាន់ ទុំ ល្អ ។ ទោះបីជា យ៉ាងណា ក៏ដោយ ចូរ កុំ គិតថា ម្ទេស ប្លោកពណ៌បៃតង មិនផ្តល់សុខភាព ឲ្យសោះ ប៉ុន្តែ វា សម្បូរ ទៅ ដោយ សារធាតុ Chlorophyll ណាស់ ។ ម្ទេស ប្លោក ពណ៌ បៃតង ក៏មាន ជាតិប៉ូតាស្យូម ដែលល្អ ចំពោះសុខភាពបេះដូង ដែរ ។

ម្ទេស ប្លោក ពណ៌ ក្រហម
ម្ទេស ប្លោកពណ៌ក្រហម ត្រូវបានគេចាត់ទុកថា ជាផ្លែ ម្ទេសប្លោក ដែលទុំ ។ ដោយសារតែពណ៌ ក្រហម នេះ ហើយ ទើប ធ្វើឲ្យ វា មាន រសជាតិ ផ្អែម ឆ្ងាញ់ ។ រឿង ដែលល្អបំផុត ចំពោះ ម្ទេស ប្លោក ពណ៌ក្រហម នេះ គឺ វា ផ្ទុក ទៅ ដោយ វីតាមីន A, Lutein និង Zeaxanthin ។ ជីវជាតិ ទាំងនេះ នឹង ជួយ ថែរក្សា សុខភាព ភ្នែក ឲ្យមើល ឃើញ ច្បាស់ល្អ ។ អ្នកជំនាញ និយាយថា វីតាមីន C ក្នុង ម្ទេស ប្លោក ពណ៌ក្រហម ប្រហែលជា មាន ច្រើន ជាង ពណ៌ បៃតង រហូតដល់ មួយដង កន្លះ ឯណោះ ។

ម្ទេស ប្លោក ពណ៌ លឿង
សម្រាប់ ជីវជាតិ ដែល មាន ក្នុង ម្ទេស ប្លោក ពណ៌ លឿង គឺ ល្អ ជាង ពណ៌ បៃតង បន្តិចបន្តួច ប៉ុណ្ណោះ ប៉ុន្តែ មិន ច្រើន ដូច ពណ៌ ក្រហម ឡើយ ។ បើសិន ជា និយាយ ដល់ រឿង រសជាតិ វិញ ពណ៌ លឿង នេះ គឺ ល្អ បំផុត សម្រាប់ អ្នក ដែល មិន ចូលចិត្ត ភាព ល្វីង ហើយ វា ក៏ មាន រសជាតិ ផ្អែម ខ្លះ ដែរ ។
សម្រួលដោយ៖​ ហង្ស សុបញ្ញា

Most Popular

To Top