កីឡា

កីឡាករបាល់ទាត់ឆ្នើម Ronaldo រកបានគ្រាប់បាល់ទី ៩០០ ក្នុងអាជីពបាល់ទាត់របស់លោក ខណៈព័រទុយហ្គាល់យកឈ្នះក្រូអាត

Afp

ទីក្រុង Lisbon ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី ៩០០ នៃអាជីពបាល់ទាត់ដ៏អស្ចារ្យរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ខណៈព័រទុយហ្គាល់បានយកឈ្នះក្រូអាត ២-១ នៅទីក្រុង Lisbon សម្រាប់ការប្រកួតដំបូងក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ UEFA Nations League ។

វិរបុរសបាល់ទាត់ព័រទុយហ្គាល់ Ronaldo វ័យ ៣៩ឆ្នាំ បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមកីឡាករ Nuno Mendes នៅនាទីទី ៣៤ នៃការប្រកួតនៅ Estadio da Luz ដើម្បីឈានដល់ចំណុចសំខាន់ក្នុងការស៊ុតបញ្ជូនទី។

លោកមានអារម្មណ៍រំជួលចិត្ត ពេលលោកអបអរគ្រាប់បាល់ជាលើកទី ១៣១ របស់លោកក្នុងនាមជាកីឡាកពាក់អាវព័រទុយហ្គាល់។ ពាក់កណ្តាលនៃគ្រាប់បាល់របស់លោកត្រូវបានស៊ុតបញ្ចូលទីសម្រាប់ក្រុម Real Madrid ក្រុម Sporting Lisbon ក្រុម Manchester United និង បច្ចុប្បន្នក្រុម Al-Nassr ។

ក្រុមទាំងនេះស្ថិតក្នុងពូល A1 នៃពានរង្វាន់ Nations League ចុងក្រោយបំផុតរួមជាមួយនឹងប៉ូឡូញ និងស្កុតឡែន។ ព័រទុយហ្គាល់ទទួលភ្ញៀវស្កុតឡេនក្នុងទីក្រុង Lisbon នៅថ្ងៃអាទិត្យ៕

Most Popular

To Top