សិល្បៈ និង កម្សាន្ត

កំពូលតារាចម្រៀង នាង Taylor Swift គាំទ្រលោកស្រី Kamala Harris ជាប្រធានាធិបតី បន្ទាប់ពីការជជែកដេញ ដោលបានបញ្ចប់

វ៉ាស៊ីនតោន៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង អាមេរិក នាង Taylor Swift ដែលជាតារាធំបំផុតរបស់ឧស្សាហកម្មតន្ត្រីបានគាំទ្រ លោកស្រី Kamala Harris ជាប្រធានាធិបតីភ្លាមៗ បន្ទាប់ពីការជជែកដេញដោលបានបញ្ចប់កាលពីយប់ថ្ងៃអង្គារ។

នាង Swift បានសរសេរសារដោយបង្ហោះ Instagram ថា ខ្ញុំគិតថា លោកស្រីជាអ្នកដឹកនាំដែលមានដៃរឹងមាំ និងមានអំណោយទាន ហើយខ្ញុំជឿថា យើងអាចសម្រេចបានជាច្រើននៅក្នុងប្រទេសនេះ ប្រសិនបើយើងត្រូវបានដឹកនាំដោយភាពស្ងប់ស្ងាត់ និងមិនមានភាពវឹកវរ។

នាងបានបញ្ចូលរូបភាពខ្លួននាងកាន់ឆ្មា ហើយបានចុះហត្ថលេខាលើសារ “Childless Cat Lady” ដែលសំដៅទៅលើការអត្ថាធិប្បាយរបស់ JD Vance មិត្តរួមដំណែងរបស់អតីតមេដឹកនាំអាមេរិកលោក Donald Trump។

នាង Swift បានបញ្ជាក់ថា យើងត្រូវដើរតាមដោយយកចិត្តទុក ដាក់ក្នុងចំណោមស្ត្រីវ័យក្មេង ដែលជាប្រជាសាស្ត្រ សំខាន់ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ៕

Most Popular

To Top