កីឡា

សហព័ន្ធបាល់ទាត់ សង្ឃឹមអាចតែងតាំង លោក Pep ជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិ ទោះបីជាមិនងាយអាច កើតឡើងក្តី

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Pep Guardiola កំពុងស្ថិតនៅក្នុងបញ្ជីគ្រូបង្វឹកបរទេស ដែលនឹងអាចមកកាន់តំណែងគ្រូបង្វឹក ក្រុមជម្រើសជាតិអង់គ្លេស បាននៅពេលខាងមុខ។

តំណែងបណ្តោះអាសន្នរបស់លោក Lee Carsley ដែលធ្លាប់ជាគ្រូបង្វឹកឈុត២១ឆ្នាំ របស់ក្រុមអង់គ្លេសក្រោយពេលដែលលោក Gareth Southgate បានដើរចេញពីតំណែងនោះ គឺមិនទាន់ហ៊ានធានាបានឡើយទាំង ដែលលោកបានដឹកនាំក្រុមយកឈ្នះការប្រកួតចំនួន២មកហើយក្នុងពានរង្វាន់ Nation League ក្តី ។

គ្រូបង្វឹកដែលអាចមកជំនួស តំណែង Southgate បាននៅពេលនេះត្រូវបានគេមើលឃើញថា មានដូចជាលោក Frank Lampard, Graham Potter និងលោក Eddie Howe ជាដើមប៉ុន្តែក្នុងនោះក្តីរំពឹងធំរបស់សហព័ន្ធបាល់ទាត់អង់គ្លេស FA គឺជាបេក្ខភាពលោក Pep Guardiola ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top