ផ្សេងៗ

Spurs ម្ចាស់ផ្ទះគ្រប់គ្រង បាល់ទៅដល់ជាង៦០ភាគរយ តែបែរជារបូតបាល់ឲ្យ Arsenal យកបាន៣ពិន្ទុទៅវិញ

AFP

ម្ចាស់ផ្ទះមាន់ខ្នាយមាស Spurs យប់មិញនេះ ធ្វើបានល្អណាស់ ដោយអាចគ្រប់គ្រងបាល់ និងប៉ុនប៉ងស៊ុតបញ្ជូលទី បានច្រើនលើកជាងក្រុមភ្ញៀវកាំភ្លើងធំ Arsenal ប៉ុន្តែសំណាងមិនសូវ មានបានត្រឹមបរាជ័យ ក្នុងលទ្ធផលប្រផិត ប្រផោយ១ទល់នឹង០។

កាំភ្លើងធំ Arsenal ស៊ុតបាន៧ដង ចំគោលដៅត្រឹមតែ៤ដងប៉ុណ្ណោះ ក្នុងការប៉ុនប៉ងទាំងអស់ក្នុងការប្រកួតខណៈដែល Spurs ធ្វើបាន១៥ដងនិងចំគោលដៅ៥ដង ប៉ុន្តែអត់មានគ្រាប់បាល់បញ្ជូលទីឡើយ។

ការប្រកួតបញ្ចប់តង់ទី១ អូសបន្លាយចូលដល់តង់ទី២ ទើបកីឡាករខ្សែការពារ Arsenal កីឡាករ Gabriel Magalhaes ស៊ុតបញ្ចូលទីបានសម្រេចនាទីទី៦៤ ជួយឲ្យក្រុមយកបាន ៣ពិន្ទុនៅសប្តាហ៍ថ្មីនេះ។

៣ពិន្ទុនេះធ្វើឲ្យ Arsenal អាចបន្តតាម ពីក្រោយក្រុម Man City ដែលកំពុងឈរនៅកំពូល តារាងមិនទាន់ស្គាល់ចាញ់សោះ មាន១២ពិន្ទុពេញក្នុងដៃខណៈដែល Arsenal មាន១០ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top