កីឡា

គ្រូ Girona ជឿជាក់ថា Yamal អាចឡើង ដល់កម្រិតរបស់ Messi

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Girona លោក​ Michel បានអះអាងថាទំរង់លេងរបស់ Yamal ពិតជាអស្ចារ្យ និងអាចឡើង ទៅដល់កម្រិតរបស់ Lionel Messi ជាមិនខានក្នុងគ្រា ដែលបច្ចុប្បន្នគាត់ ទើបមានវ័យទើបតែ ១៧ឆ្នាំបែបនេះ ។

ការលើកឡើង របស់លោកធ្វើឡើង នៅក្រោយបរាជ័យ ក្រោមថ្វៃដៃរបស់ Barcelona ហើយក្នុងនោះ Yamal បានស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯងទៀតផង ។ លោក Michel ជឿជាក់ថាពេលនេះ Yamal បានក្លាយទៅជាកីឡាករ លំដាប់ពិភពលោក រួចទៅហើយ ហើយក៏គ្មានអ្នកណា ដែលអាចឡើងទៅដល់កម្រិតរបស់ Messi បានក្រៅតែ ពីគាត់នោះដែរ។

Yamal ទើបតែមានវ័យ១៧ឆ្នាំ ប៉ុណ្ណោះកាលពីខែកក្កដា ហើយកំពុងបង្ហាញទំរង់ លេងដ៏អស្ចារ្យ ទាំងនៅជម្រើសជាតិ អេស្បាញនិងក្លឹប ។ គិតត្រឹមសប្តាហ៍នេះ Barcelona មាន៤ពិន្ទុដាច់នៅក្នុងលីគកំពូល La Liga ពីក្លឹប AT Madrid៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top