កីឡា

ប៉ូលីសអង់គ្លេស​ បើកការស៊ើបអង្កេត ករណីរើសអើង ទៅលើកីឡាករសំខាន់ជម្រើសជាតិ អង់គ្លេស២នាក់ កាលពីព្រឹត្តិការណ៍អឺរ៉ូឆ្នាំ២០២៤

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាការរើសអើងពណ៍សំបុរ នៅលើបណ្តាញអ៊ីនធឺណេត ទៅលើកីឡាករអង់គ្លេសសំខាន់ៗ២នាក់គឺ Bukayo Saka និង Jude Bellingham អំឡុងពានរង្វាន់អឺរ៉ូឆ្នាំ២០២៤នឹងត្រូវបើកការស៊ើប អង្កេតហើយនៅសប្តាហ៍នេះ។

ការប្រកួតផ្តាច់ព្រ័ត្រអង់គ្លេស បរាជ័យក្រោមស្នាដៃអេស្បាញ ទោះបីជាបានលេងបានយ់ាងល្អតាំងតែពីដើមពានរង្វាន់មក្តីហើយពេលនោះតារាឆ្នើមរបស់ Real Madrid និង Arsenal ទាំងពីររូបនេះគឺជាអ្នកទទួលរងគ្រោះ ដោយសារបញ្ហារើសអើងនេះជាងគេ។

បច្ចុប្បន្ន UEFA បានសម្រេចចិត្តបើកករណី ស៊ើបអង្កេតនេះហើយដោយសង្ឃឹមថា នឹងអាចឈានទៅដល់ការដាក់ទោស អ្នកពាក់ព័ន្ធ ព្រមទាំងបន្តទៅស៊ើបអង្កេតករណី រើសអើងលើកីឡាករផ្សេងទៀត នៅក្នុងពានរង្វាន់នោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top