សុខភាព និង ផ្លូវភេទ

យល់ដឹង ថាហេតុអ្វីបានជាមនុស្ស តែងតែមានការគេងមមើ

វិទ្យាសាស្រ្ត ៖ ការគេងមមើ គឺជាជំងឺមួយប្រភេទដែលធ្វើឲ្យមនុស្សក្រោកឡើង និង ធ្វើសកម្មភាពក្នុង ខណៈដែលពួកគេកំពុងគេងលក់។
ជាធម្មតា ការមមើកើតឡើង នៅពេលដែលមនុស្សគេងលង់លក់ ។ អ្នកមមើ មិនអាចចងចាំនូវសកម្មភាព ដែលខ្លួនបានធ្វើឡើយ។ មួយវិញទៀត ការមមើជាធម្មតាកើតឡើង ចំពោះក្មេងចាប់ពីអាយុ១២ឆ្នាំឡើងទៅ ។

ហេតុអ្វីបានជាអ្នកគេងមមើ?
កត្តាដែលជាប់ទាក់ទងទៅនឹង ការគេងមមើរបស់អ្នកមាន៣ កត្តាខុសៗគ្នា។ កត្តាទាំងនេះរួមមាន ហ្សែនពីកំនើត បរិស្ថាន និង ការប្រើប្រាស់ឪសថ។

កត្តាហ្សែន

ការគេងមមើភាគច្រើនតែងកើតឡើង ទៅលើកូនភ្លោះ និង វាមានឪកាសនៃការកើតជំងឺនេះលើស១០ដង ប្រសិនបើនៅក្នុងក្រុមគ្រួសារ របស់អ្នកធ្លាប់មានអ្នកគេងមមើ។

ដូច្នេះហើយកូនចៅជំនាន់ក្រោយ របស់អ្នកអាចទទួលបាន នូវហ្សែនប្រភេទនេះ ដែលវាអាចនាំឲ្យកើតមានការមមើ។
កត្តាបរិស្ថាន
កត្តាដែលនាំឲ្យមនុស្ស គេងមមើមានដូចជាៈ
-ការគេងមិនគ្រប់គ្រាន់

-ការគេងមិនទៀងទាត់

-ភាពស្មុគស្មាញ

-ការទទួលទានគ្រឿងស្រវឹង
កត្តាឪសថ
ការទទួលទានថ្នាំមួយចំនួនក៏អាចទាក់ទង់ទៅនឹងការគេងមមើដែរ៖

-ការលេបថ្នាំមួយចំនួនដូចជាប្រភេទថ្នាំ ហាយណូទិច (hypnotics) ដែលជាថ្នាំជួយឲ្យគេងលក់ , ថ្នាំ neurolepticsដែលជាថ្នាំព្យាបាលជំងឺសសៃប្រសាទ ,ថ្នាំ stimulants ដែលជាថ្នាំជំនួយកំលាំង និង ថ្នាំ antihistamines ដែលព្យាបាលជំងឺអាឡាក់ស៊ីជាដើម។

តើអ្នកគួរដោះបញ្ហាមួយនេះដោយរបៀបណា?

វិធីខាងក្រោមនេះអាចជួយអ្នកបានៈ
០១.ថតសំលេងទុកនៅពេលដែលការគេងមមើបានកើតឡើង។ បន្ទាប់មកកត់ចំនាំម៉ោង ដោយនៅពេលដែលជិតដល់ម៉ោងដែលអ្នកមមើចាប់ផ្តើមចេញសកម្មភាព ត្រូវដាស់គេឡើងមុនពេល១៥នាទី ដើម្បីកុំឲ្យសកម្មភាពមមើនោះកើតឡើងទាន់។

០២. ជូនអ្នកដែលមានអាការគេមមើទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះ និងដោះស្រាយអំពីបញ្ហានេះ។
០៣. ត្រូវឲ្យអ្នកជំងឺគេងឲ្យបានគ្រប់គ្រាន់ និង រៀបចំពេលលាគេងឲ្យបានទៀងទាត់។ ការអនុវត្តន៏តាមវិធីខាងលើនេះអាចជួយឲ្យអ្នកចាកចេញពីបញ្ហាគេងមមើនេះបាន។

Most Popular

To Top