សុខភាព និង ផ្លូវភេទ

របបអាហារ បីប្រភេទនេះ អាចជួយការពារ ដល់ជំងឺភ្នែកស្ងួត

ជំងឺភ្នែកស្ងួត មិនត្រឹមតែធ្វើឲ្យអ្នកក្រហាយភ្នែកតែម្យ៉ាងនោះទេ តែរយៈពេលយូរក្រោយមក វាអាចធ្វើឲ្យកញ្ចក់ភ្នែករបស់អ្នក របួសបាន។ ដូចនេះ អ្នកគួរប្រញាប់ព្យាបាល ដោយការទទួលទានអាហារការពារជំងឺភ្នែកស្ងួត ដែលអាហារទាំងនោះមានដូចជាៈ

-ចេកៈ
មានសារធាតុប៉ូតាស្យូមខ្ពស់ ជួយឲ្យរាងកាយប្រមូលផ្តុំជាតិទឹកបានល្អជាងមុន និងជួយកែអការៈភ្នែកស្ងួតដោយបន្ថែមជាតិទឹក រួមទាំងអាការរមាស់ក្រហាយបាន។

-សណ្តែកសំបករឹងៈ
ដូចជា គ្រាប់ស្វាយចន្ទី សណ្តែកវ៉លណាត់ និងសណ្តែកប្រភេទផ្សេងៗទៀត ព្រោះសណ្តែកទាំងអស់នោះ សម្បូរដោយអូមេហ្គា-3 ដែលជាសមាសធាតុផ្សំយ៉ាងសំខាន់នៅក្នុងភ្នែក។នៅពេលទទួលទានកាន់តែច្រើនទឹកភ្នែកក៏មានកាន់តែច្រើនដែរ។

-ត្រីសមុទ្រទឹកជ្រៅៈ
មានដូចជាត្រីធូណា រឺត្រីសាល់ម៉ុន គឺជាអាហារសមុទ្រ ដែលមានអូមេហ្គា-3 ជាច្រើន ហើយថែមទាំងជួយបំប៉នខួរក្បាល ជួយអភិវឌ្ឍន៍ការចងចាំ ថ្វើឲ្យភ្នែកអ្នកស្អាត និងជាមនុស្សឆ្លាតថែមទៀត៕

Most Popular

To Top