បច្ចេកវិទ្យា

ពន្លឺចេញពី អេក្រង់ទូរស័ព្ទ អាចប៉ះពាល់ដល់ការគេង របស់មនុស្សគ្រប់រូប

អាមេរិក ៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់អាមេរិកបានបង្ហាញឲ្យឃើញថា ក្មេងវ័យជំទង់ដែលចំណាយពេលច្រើនក្នុងលេងកុំព្យូទ័រ និងទូរស័ព្ទ អាចធ្វើឲ្យការដឹករបស់ពួកគេកាន់តែតិច ជាពិសេសប្រសិនបើលេងមុនពេលចូលគេង។

នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃសុក្រ ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវ បានអង្កេត លើមនុស្សចំនួន ១០.០០០នាក់ ដែលមានអាយុពី១៦ ដល់ ១៩ ឆ្នាំ ក្នុងតំបន់មួយភាគខាងលិច នៅក្នុងឆ្នាំ២០១២ ដោយអ្នកចូលរួមទាំងអស់ ត្រូវបានសាកសួរអំពីពេលវេលា ដែលពួកគេបានចំណាយក្នុងការមើលអេក្រង់ឧបករណ៍អេឡិចត្រូនិច។

ជាក់ស្តែងលទ្ធផលបានបង្ហាញឲ្យឃើញថា អ្នកដែលបានចំណាយពេលសម្លឹងមើលអេក្រង់ ឧបករណ៍អេឡិចត្រូនិចលើសពី៤ម៉ោងក្នុងមួយថ្ងៃ ធ្វើឲ្យការដេករបស់ពួកគេតិចជាង៥ម៉ោងក្នុងមួយយប់ និងធ្វើឲ្យពួកគេងក្រលក់ ដែលប្រើពេលរហូតដល់២ម៉ិងទម្រាំគេងលក់ ខណៈដែលក្មេងជំទង់ធម្មតាប្រើពេលត្រឹមតែកន្លះម៉ោង ។
ការសិក្សាក៏បានរកឃើញផងដែរថា ៤៩ ភាគរយនៃពួកគេ ដែលបានប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទ ឬទូរទស្សន៍ មុនពេលចូលគេងបានទទួលរង ការគេងលក់ដែលពួកគេត្រូវប្រើ ពេលជាងមួយម៉ោង។

Most Popular

To Top