កីឡា

Hansi Flick ៖ ខ្ញុំ​ពិត​ជា​មាន​មោទកភាព ​ណាស់​សម្រាប់​ក្រុម​ខ្ញុំ​

អ្នក​ចាត់​ការ​របស់​ Barcelona លោក Hansi Flick ​​បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​មោទកភាព​ណាស់ ​សម្រាប់​កូន​ក្រុម​របស់​ខ្លួន ដែល​បាន​​បង្ហាញ​របៀប​នៃ​ការ​លេង​ធ្វើ​ឲ្យ​លោក និង​អ្នក​គាំទ្រ​មាន​​ភាព​សប្បាយ​ចិត្ត ​ជាមួយ​​លទ្ធផល​យក​ឈ្នះ​ទៅ​លើ​ក្រុម Villareal ៥-១ ​នៅ​ក្រៅ​ដី​។​

​គិត​មក​ដល់​ពេល​គឺ​៦​សប្ដាហ៍​​ហើយ ​ក្នុង​ក្របខណ្ឌ​ La Liga ហើយ​ Barcelana នៅ​បន្ត​រក្សា​កំណត់​ត្រា​ឈ្នះ​ទាំង​៦​ប្រកួត​ក្នុង​ចំណោម​៦​ប្រកួត​ចាប់​ផ្ដើម​របស់​ពួក​គេ​ ។

«…​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ណាស់​សម្រាប់​ក្រុម​របស់ ​ខ្ញុំ​ដែល​លេង​​​​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​កន្លង​មក​នេះ​។ ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ និង​រីករាយ​ជាមួយ​​​ការ​លេង​ពោរពេញ​ដោយ​ឆន្ទៈ​។ ខ្ញុំ​រីករាយ​ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា​ក្រុម​​ទាំង​មូល​ប្រឹងប្រែង​លេង​ និង​​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​​ស្ទើរ​តែ​ពេញ​៩០នាទី​​មិន​ថា​នៅ​តំបន់​ប្រយុទ្ធ ឬ​ក៏​ការពារ​នោះ​ទេ»​នេះ​ជា​ការ​លើក​ឡើ​ងរបស់​លោក Hansi Flick ។

សូម​បញ្ជាក់​ថា រដូវ​កាលនេះ Barcelona ​បង្ហាញ​មក​ហាក់​មាន​ភាព​ស៊ីចង្វាក់​គ្នា​ខ្លាំង​មែនទែន​ ដ្បិត​តែ​​ចាញ់​១​ Monaco ២-១ ក្នុង​ការ​​ប្រកួត​នៅ​ UEFA Champions League ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ប្រកួត​នោះ​អ្នក​គាំទ្រ ​របស់​គេ​មិន​បន្ទោស​​ក្រុម​ឡើយ ព្រោះ​គេ​ដឹង​ថា​កីឡាករ​របស់ Barca ​មាន​កាត​ក្រហម​ម្នាក់៕

Most Popular

To Top