ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ហាមប្រាមមិន ឲ្យប្រើប្រាស់វេទិកា ផ្ញើសារតាមបណ្តាញសង្គម Telegram ពាក់ព័ន្ធវិស័យ ការពារជាតិ

AFP

គៀវ៖ ប្រទេសអ៊ុយក្រែន បានហាមឃាត់ការប្រើប្រាស់ វេទិកាផ្ញើសារតាមបណ្តាញសង្គម Telegram នៅលើឧបករណ៍ផ្លូវការ ដែលចេញ ឱ្យបុគ្គលិករដ្ឋាភិបាល និងយោធា ក៏ដូចជាវិស័យការពារជាតិ និងបុគ្គលិកផ្នែកហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ។

ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ុយក្រែន ឈ្មោះថា (Rnbo) បានឲ្យដឹងថា ករណីនេះត្រូវបានធ្វើឡើងដើម្បី “កាត់បន្ថយ” ការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ី ដែលបានបើកការឈ្លានពានទំាងស្រុងមកលើអ៊ុយក្រែន នៅក្នុងឆ្នាំ២០២២ ។

ក្រុមប្រឹក្សា Rnbo បានឲ្យដឹង កាលពីថ្ងៃសុក្រថា “បណ្តាញ Telegram ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ដោយសត្រូវ សម្រាប់ការវាយប្រហារតាមអ៊ិនធើរណេត ការចែកចាយនៃការបន្លំ និងកម្មវិធីព្យាបាទ ទីតាំងភូមិសាស្ត្រ របស់អ្នកប្រើប្រាស់ និងការកែតម្រូវការវាយប្រហារ ដោយមីស៊ីល”  ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើមក ទៅកាន់ទូរទស្សន៍ BBC Telegram បានឲ្យដឹងថា ខ្លួនមិនដែលបានផ្តល់ទិន្នន័យសារ ណាមួយទៅកាន់ប្រទេសណាមួយ រួមទាំងប្រទេសរុស្ស៊ី ផងដែរ ។

បណ្តាញសង្គម Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយរដ្ឋាភិបាល និងយោធាទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយ របស់ Rnbo បានដាក់ថា បម្រាមនេះត្រូវបានយល់ព្រម នៅក្នុងកិច្ចប្រជុំ របស់មន្ត្រីសន្តិសុខ ព័ត៌មាន កំពូលរបស់ប្រទេសអ៊ុយក្រែន យោធា ក៏ដូចជាសមាជិកសភា ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top