កីឡា

Trent អះអាងថាការលើកពានឲ្យ Liverpool មានសារៈសំខាន់ជាងផ្ទេរទៅលេងនៅ Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះបានអះអាងថាកីឡាករ ខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេស Trent Alexander Arnold កំពុងក្លាយជាគោលដៅចង់បាន ពីសំណាក់ក្លឹបយក្សអេស្បាញ Real Madrid ប៉ុន្តែយ៉ាងណាក្តីគាត់បានអះអាងថាគាត់នៅតែមានក្តីសុបិន្តក្នុងការក្លាយជាប្រធានក្រុមរបស់ Liverpool និងជួយលើកពានរង្វាន់ជាច្រើនទៀតនៅទីនេះ។

Trent Arnold ជាកីឡាករដុះចេញពីថ្នាលយុវជនរបស់ក្លឹបជាច្រើនឆ្នាំ មកហើយដោយក្នុងនោះគាត់បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថាៈខ្ញុំមានវត្តមាននៅទីនេះអស់រយៈពេល២០ឆ្នាំមកហើយ។ខ្ញុំចុះកុងត្រា៤ទៅ៥ដងមកហើយទោះបីជាមិនត្រូវបានប្រកាសជាសាធារណៈក្តី។

គាត់បញ្ជាក់ទៀតថាគាត់នៅ មានក្តីសុបិន្តដ៏មានសារៈសំខាន់ ផ្សេងទៀតនៅទីនេះគឺជាការលើកពានរង្វាន់និងក្លាយខ្លួនជាប្រធានក្រុមដ៏ជោគជ័យម្នាក់នៅ Liverpool។

យ៉ាងណាក្តីកីឡាករខ្សែការពារស្លាបស្តាំរូបនេះក៏ មិនដែលបានបង្ហាញអំពីបំណងក្នុងការចាក ចេញពីក្លឹបនោះដែរតាំងតែពីយូរមកហើយទោះបីជាមានការទាក់ទង ពីក្លឹបធំៗនៅអឺរ៉ុបផ្សេងទៀតបូករួមទាំង Real Madrid ផងក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top