ព័ត៌មានអន្តរជាតិ

គេងច្រើនមិនធាត់ទេ មានតែធ្វើស្បែកស្រស់ថ្លា ស្អាតជាងមុន

News18

អាមេរិក៖ យោងតាមគេហទំព័រព័ត៌មានសុខភាពរបស់អាមេរិក Health News បានឲ្យដឹងថា បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គែដើម្បីសម្រស់ ឬគេងឲ្យស្រស់ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក ទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច ។

ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រូញ
និងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយមើលទៅមិនស្រស់ថ្លា គ្មានពន្លឺឡើយ។

ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់ គ្មានស្នាមជ្រួញបាន ប្រសិនបើអ្នកបានគេងយ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧ ទៅ ៩ម៉ោងពេញ។

អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ គេងដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង៦ម៉ោង
ចាត់ទុកថា ជាការបំផ្លាញសុខភាព របស់ស្បែកដោយប្រយោល និងប្រសិនបើអ្នកគេងច្រើនជាង៨ម៉ោង ក៏មិនល្អដែរ
ព្រោះអុកស៊ីសែនក្នុងស្បែក នឹងអស់មិនជួយឲ្យស្បែកស្រស់ស្អាតទេ ដូច្នេះការគេងដែលសមស្របសម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ
៨ម៉ោងក្នុងមួយថ្ងៃ ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top