កីឡា

លោក Erik ten Hag ទទួលស្គាល់បញ្ហា សំខាន់ធំបំផុត មួយរបស់ក្លឹប ដែលកំពុងមាន

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹក ក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag បានលើកឡើង អំពីបញ្ហាដ៏ធំ មួយរបស់ក្លឹបដែលកំពុងជួបនិង ក៏ជាបញ្ហាធំជាងគេតែមួយគត់ផងដែរ ដែលបានធ្វើឲ្យ លទ្ធផលមិនល្អ តែងតែកើតមានឡើង ជានិច្ចបែបនេះ។

លោក ten Hag បានអះអាងបែបនេះថា បញ្ហាខ្វះខាតក្នុងការ រកគ្រាប់បញ្ចូលទីនោះគឺជាអ្វី ដែលក្រុមរបស់លោកកំពុង មាននៅពេលនេះ ។ ថ្លែងបែបនេះនៅក្រោយពេល ដែលប្រកួតបានត្រឹមស្មើនឹងក្រុម FC Twente កាលពីពាក់កណ្តាល សប្តាហ៍កន្លងមក និងគឺជាលទ្ធផល ដែលគួរឲ្យខកចិត្តបំផុតសម្រាប់ក្រុម ដែលមានឈ្មោះជាក្រុមដ៏ខ្លាំង មួយក្នុងប្រវត្តិសាស្ត្រនោះ។

គួរឲ្យដឹងដែរថាគិតមកដល់សប្តាហ៍នេះ ក្នុងការប្រកួតនៅលីគកំពូល អាមេរិកក្រុមបិសាចក្រហម Man UTD បានទទួលជ័យជំនះតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម៥ប្រកួត ហើយក្នងនោះ ក៏មានលទ្ធផល០ស្មើមួយផងដែរ ជាមួយនឹងក្រុម Crystal Palace៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top