កីឡា

Jesus កំពុងលេចលឺ ដំណឹងចាកចេញពី Arsenal ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ

AFP

បរទេស៖ យោងតាមការចេញផ្សាយ របស់The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Gabreil Jesus អាចនឹងខិតជិត ទៅដល់ការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ទៅចូលរួមក្លឹបនៅស្រុកកំណើតវិញ នៅក្នុងពេលខាងមុខនេះ។

កីឡាករវ័យទើបតែ ២៧ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពនៅស្រុកកំណើត ដំបូងដោយអាចរកគ្រាប់បាល់ បានទៅដល់២៩គ្រាប់ ក្នុងការបង្ហាញខ្លួន ត្រឹមតែ៨៣ប្រកួតឲ្យ Palmeiras ហើយក៏ត្រូវបានចាប់អារម្មណ៍ ដោយក្លឹបមេឃខៀវ Man City។

នៅពេលនេះក្លឹបជើងខ្លាំងប្រេស៊ីលនេះ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយក Jesus ត្រឡប់មកស្រុកកំណើតវិញ ពោលគឺមុនពេលនៃការប្រកួតពាន រង្វាន់ពិភពលោកធ្វើឡើង។

យ៉ាងណាក្តីក្លឹបកាំភ្លើងធំ Arsenal បានដាក់តម្លៃខ្លួនកីឡាកររូបនេះ យ៉ាងហោចណាស់៤០លានអឺរ៉ូ ប្រសិនបើគាត់ចង់ ចាកចេញប៉ុន្តែ Palmeiras នឹងត្រៀម ខ្លួនរួចជាស្រេចសម្រាប់ តម្លៃនេះនៅឆ្នាំ២០២៥ខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top