កីឡា

Liverpool សម្លឹងឃើញ Marc Guehi ដើម្បីជំនួសតំណែង របស់ Virgil van Dijk

afp

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹង ថាក្លឹបហង្សក្រហម Liverpool កំពុងសម្លឹង ឃើញកីឡាករ ខ្សែការពារឆ្នើមម្នាក់ ដែលអាចមកជំនួស តំណែង របស់កីឡាករប្រធានក្រុម van Dijk ប្រសិនបើគាត់ចាកចេញ ពីក្លឹបឬចូលនិវត្ត។

កីឡាករ Marc Guehi ដែលលេងឲ្យជម្រើសជាតិ អង់គ្លេសនោះថ្វីត្បិតតែមិនមានកាយសម្បទាខ្លាំងដូច van Dijk ក្តីប៉ុន្តែពាក់ព័ន្ធទៅនឹងជំនាញ និងសមត្ថភាពការពារ គឺគាត់ត្រូវ បានគេមើលឃើញថា មានភាពលេចធ្លោខ្លាំង ជាងបេក្ខភាពដទៃ។

គួរឲ្យដឹងដែរថាមកទល់ ពេលនេះកី ឡាករប្រធានក្រុម van Dijk មានវ័យ៣៣ឆ្នាំមកហើយនិង នៅសល់កុងត្រាត្រឹម ចុងរដូវកាលនេះប៉ុណ្ណោះ ដូច្នេះក្លឹបដាច់ខាតត្រូវតែស្វែងរកកីឡាករមកជំនួស តំណែងរបស់គាត់ម្នាក់។

Marc Guehiចាប់ផ្តើមមានឈ្មោះ ជាកីឡាកររបស់ក្លឹបតោ ខៀវ Chelsea ហើយបានបង្ហាញខ្លួនដំបូង តាំងតែពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានដាក់ឲ្យលេងខ្ចីជើង ជាមួយនឹងក្លឹបផ្សេងហើយមកទល់បច្ចុប្បន្ន កីឡាករវ័យ២៤ឆ្នាំរូបនេះ កំពុងបំពេញភារកិច្ចឲ្យក្លឹប Crystal Palace នៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top