យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Angel Gomes បានធ្វើការបដិសេធមិនប្រកែក ក្នុងលទ្ធភាព នៃការវិលត្រឡប់មកកាន់ទឹកដី Old Trafford ទេក្រោយពេល ដែលបានផ្ទេរ មកចូលរួមក្លឹបលីគកំពូលបារាំង Lille ។
ទំរង់លេងរបស់ Gomes នៅបារាំងកំពុងលេចធ្លោ គួរឲ្យចាប់អារម្មណ៍ ហើយបច្ចុប្បន្នកំពុងទទួល បានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយថែមទាំងអាច ជាប់ឈ្មោះក្នុងបញ្ជីកីឡាករទាំង២៥ របស់ជម្រើសជាតិ អង់គ្លេសទៀតផង ។
ក្នុងនាមជាកីឡាករខ្សែបម្រើដ៏សំខាន់ម្នាក់របស់ Lille បានលើកឡើងថា គាត់នឹងមិនបដិសេធ ក្នុងការវិលត្រឡប់មកាន់ទឹកដី Man UTD វិញនោះទេ ។ កីឡាកររូបនេះគឺជាថ្នាលយុវជនដុះចេញពីក្លឹប Man UTD និងធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំ បានចំនួន១០ដងរួចមកហើយដែរ មុនពេលផ្ទេរទៅចូលរួម Lille៕
ប្រែសម្រួល៖ស៊ុនលី