ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង ប្ដេជ្ញាអភិវឌ្ឍវិទ្យាសាស្ត្រ និងឧស្សាហកម្មការពារជាតិ ដើម្បីជំរុញការរារាំងសង្គ្រាម និងសម្រាប់ការពារខ្លួន

Xinhua

សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានឲ្យដឹងថា នឹងមិនអនុញ្ញាត ឱ្យមានការបំផ្លិចបំផ្លាញ តុល្យភាពនៃកងកម្លាំង នៅលើឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែត្រូវអភិវឌ្ឍវិទ្យាសាស្ត្រ និងឧស្សាហកម្មការពារជាតិ ដើម្បីជំរុញការរារាំងសង្គ្រាម និងសម្រាប់ការពារខ្លួន គ្មានដែនកំណត់ ។

លោក គីម ជុងអ៊ុន អគ្គលេខាធិការ បក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងសុន្ទរកថានៅឯសាកលវិទ្យាល័យ ការពារជាតិ គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់បុគ្គលិកបង្រៀន និងនិស្សិត នៃសាលាយោធាវរជន លោក គីម បានគូសបញ្ជាក់ អំពីសុពលភាពនៃតក្កវិជ្ជារបស់កូរ៉េខាងជើង ក្នុងការកសាងសមត្ថភាពការពារខ្លួន ដោយថា ប្រទេសគួរតែមានកម្លាំង រាងកាយដែលមានសមត្ថភាព ជានិច្ចក្នុងការរារាំងសត្រូវ និងរក្សាស្ថានការណ៍ ឱ្យស្ថិតក្រោមការគ្រប់គ្រង។ 

ប្រភពពី KCNA បានចុះផ្សាយថា លោកក៏បាន សង្កត់ធ្ងន់លើតម្រូវការ ដើម្បី “បន្សាបសកម្មភាព យោធាឈ្លានពាន និងផ្សងព្រេងរបស់ចក្រពត្តិនិយម ជាមួយនឹងឧត្តមភាពដាច់ខាត នៃសមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យាការពារជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top